ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តតាកែវ រកឃើញកូវីដ១៩ ថ្មី៥០នាក់បន្ថែមទៀត លើស្រុកចំនួន៤

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្នុង​រយៈពេល​២ ឬ​៣​ថ្ងៃ​មកនេះ ការ​ផ្ទុះ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ថ្មី​នៅ​ខេត្តតាកែវ​ហាក់បីដូចជា មានការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង នៅ​លើ​ស្រុក​ចំនួន​៤​នេះ បើ​តាម​រដ្ឋបាល​ខេត្តតាកែវ​ក៏​ដូច​ជា មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ជូនដំណឹង​ថា…

ខេត្តតាកែវ ៖ ក្នុង​រយៈពេល​២ ឬ​៣​ថ្ងៃ​មកនេះ ការ​ផ្ទុះ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ថ្មី​នៅ​ខេត្តតាកែវ​ហាក់បីដូចជា មានការ​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង នៅ​លើ​ស្រុក​ចំនួន​៤​នេះ បើ​តាម​រដ្ឋបាល​ខេត្តតាកែវ​ក៏​ដូច​ជា មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ជូនដំណឹង​ថា រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី ចំនួន​៥០​នាក់ ។

ដែល​មុន​ៗ​ភាគច្រើន​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សំរោង​យ៉ោ​ង​នោះ​តែ​ថ្ងៃនេះ​នៅ​តែ​បន្ត​កើត​មាន​ឡើង​និង​រីក​រាលដាល​នៅ​លើ​ស្រុក​ចំនួន​៤​ទៅ​វិញ បញ្ហា​នេះ​កំពុង​តែ​ធ្វើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ក្រុម​អាជីវករ​លក់ដូ​តាម​ផ្សារ​មានការ​ព្រួយបារម្ភ​គ្រប់​ៗ​គ្នា​ផង​ដែរ ។

លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ប្រាប់​កោះសន្តិភាព​យើង​អោយ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា អត្តសញ្ញាណ អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី ចំនួន​៥០​នាក់ ដែល​នេះ​ជា​ចំនួន​ច្រើន​ឡើង​វិញ​ដែល​ក្រុម​គ្រូពេទ្យ​យើង​បាន​ធ្វើតេស្ត​រក​អ្នក​កើត​ជំងឺ​កូ​វី​ដ​១៩ ថ្មី​នោះ​ដែល​ភាគច្រើន​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សំរោង​យ៉ោ​ង​ស្រុក​បាទី​នោះ តែ​ថ្ងៃនេះ​ផ្សា​សំរោង​យ៉ោ​ង​នៅ​តែ​បន្ត​កើត​មាន​រាល់ថ្ងៃ​នឹង​ផ្ទុះ​នៅ​ក្នុងស្រុក​ចំនួន​៤​ទៅ​វិញ ។

លោក​នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់​នៅ​ថ្ងៃ នេះ​យើង​បាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ថ្មី ដោយ​អ្នកជំងឺ​ក្នុងស្រុក​ត្រាំកក់​ចំនួន​២២​នាក់ ស្រុក​ព្រែ​កប្បាស​ចំនួន​៨​នាក់ ស្រុក​បាទី​ចំនួន​១៦​នាក់ ស្រុក​សំរោង​២​នាក់ ស្រុក​ទ្រាំង​២​នាក់ សរុប​៥០​នាក់ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​បាន​អំពាវនាវ​ឱ្យ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​បុគ្គល​ទាំងនោះ​ត្រូវ​រាយការណ៍​មក កាន់​អាជ្ញាធរ​មូលដ្ឋាន​ជា​បន្ទាន់ និង​ប្រញាប់​រួសរាន់ ផ្តល់​សំណាក​ដើម្បី​បញ្ជាក់​ថា យើង​បាន​កើត​ជំងឺ​កូ​វី​ដ ១៩ ឬ​ក៏​អត់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ