ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អាល់កុល​ក្លែងក្លាយ(​មេតា​ណុ​ល​) ​៥៨​លី​ត្រ នៅតាម​​ផ្សារ និង​បណ្តា​ឱសថស្ថាន ក្នុង​ក្រុង​តា​ខ្មៅ

4 ឆ្នាំ មុន

ខេត្តកណ្តាល ៖ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ម្ហូបអាហារ អាល់កុល ជែ​ល​លាងដៃ…

ខេត្តកណ្តាល ៖ មន្ត្រី​ជំនាញ​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​ម្ហូបអាហារ អាល់កុល ជែ​ល​លាងដៃ និង​តាមដាន​ទំនិញ​ក្លែងក្លាយ នៅ​ផ្សារ​តា​ខ្មៅ​ចាស់ និង​តាម​បណ្តា​ឱសថស្ថាន ស្ថិត​ក្នុងភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ ។

នៅ​ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ដក​យក​គំរូ​មួយ​ចំនួន មក​ធ្វើតេស្ត​បឋម ដើម្បី​រកសារ​ធាតុគីមី ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។

ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រក​ឃើញ អាល់កុល​សម្លាប់​មេរោគ​ក្លែងក្លាយ (​មេតា​ណុ​ល​) ប្រមាណ ៥៨​លី​ត្រ ។ បន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ យក​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ