ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ​តាម​ផ្សារ​ទីប្រជុំជន ក្រោយ​ពី​ទីផ្សារ​មួយ​ចំនួន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ស្វាយរៀង

គណៈ​អភិបាលក្រុង​ស្វាយ​រៀង បាន​ដឹកនាំ​ក្រុមការងារ ចុះ​បា.ញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេង​ៗ ជា​ពិសេស​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ផ្សារ​វាល​យន្ត និង​ផ្សារ​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង បាន​ជម្រុញ​ដល់​រដ្ឋបាល​ក្រុង​ស្វាយ​រៀង ក្នុង​ការ​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែឧសភា ឆ្នាំ​២០២១​នេះ ដោយ​លោក ណុ​ប ចំរើន អភិបាល នៃ​គណៈ​អភិបាលក្រុង​ស្វាយ​រៀង បាន​ដឹកនាំ​ក្រុមការងារ ចុះ​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ ដើម្បី​ការពារ​ជំងឺឆ្លង​ផ្សេង​ៗ ជា​ពិសេស​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ផ្សារ​វាល​យន្ត និង​ផ្សារ​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង​។

ក្នុង​ឱកាស​នោះ​ដែរ រដ្ឋបាល​ក្រុង​ស្វាយ​រៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និង​សាធារណជន​ទាំងអស់ សូម​ចូលរួម​អនុវត្ត​តាម​វិធានការ «៣​កុំ ៣​ការពារ​» របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​សហការ​ចូលរួម​បាញ់ថ្នាំ​ស​ម្លា​.​ប់​មេរោគ និង​ជំងឺឆ្លង​ផ្សេង​ៗ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ក្នុង​ទីប្រជុំជន​ក្រុង​ស្វាយ​រៀង ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ហើយ​រដ្ឋបាល​ខេត្តស្វាយរៀង ក៏​បាន​ចេញ​សេចក្តីជូនដំណឹង​បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​១៩ ថ្មី​ចំនួន​៤៣​នាក់​ថែម​ទៀត និង​សូម​ឲ្យ​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ទៅ​ពិនិត្យ​សុខភាព និង​យក​សំណាក​វិភាគ ដើម្បី​ធ្វើតេស្ត​កូ​វី​ដ​១៩​។

សូម​បញ្ជាក់​ថា សូម​ម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក​តាមដាន​សុខភាព អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ «៣​ការពារ ៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រសិនបើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺ​បំពង់​.​ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​ក៏​សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​មួយ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ខេត្ត តាម​រយៈ​លេខ​ទូរស័ព្ទ 044 712 522 ឬ 097 503 4567 ដើម្បី​មាន​វិធាន​ការណ៍​បន្ត ។ សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ