ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​មើលផ្លូវ​មិនឃើញ​មក​ផ្ទះ លុះ​ដើរ​រក​ក៏​ប្រទះ​ឃើញ​នារី​រូប​ស្រស់​នៅ​ជាប់​នឹង​មែក​ស្វាយ​ផ្អើល

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

គេ​មិន​បានដឹង​អំពី​មូលហេតុ​អ្វី ទើប​ធ្វើ​ឱ្យ​នារី​វ័យក្មេង​ដ៏​ស្រស់​ស្អាត​រូប​នេះ សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​នោះ​ទេ ហើយ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាង

ខេត្តឧត្តរមានជ័យ ៖ គេ​មិន​បានដឹង​អំពី​មូលហេតុ​អ្វី ទើប​ធ្វើ​ឱ្យ​នារី​វ័យក្មេង​ដ៏​ស្រស់​ស្អាត​រូប​នេះ សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​នោះ​ទេ ហើយ​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នាង​ច​.​ង​.​ក​នៅ​ជាប់​នឹង​មែក​ស្វាយ​ដែល​មាន​កម្ពស់​៣​មែ​ត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​គរ​គី​កណ្តាល ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

នារី​វ័យក្មេង​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ នឿ​ន ធា អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ឪពុក​ម្តាយ​នារី​រង​គ្រោះ​បាន​និយាយ​ថា កូនស្រី​របស់​គាត់​តែងតែ​ចេញពីផ្ទះ​ដើរទៅ​មើល​គោ​ជា​រៀងរាល់ថ្ងៃ​រហូត​ដល់​នៅ​វេលា​ម៉ោង​៥ ឬ​ម៉ោង​៦​ល្ងាច​គឺ​កូនស្រី​របស់​គាត់​មក​ដល់​ផ្ទះ​វិញ​ហើយ ។

ឪពុក​ម្តាយ​នារី​រង​គ្រោះ​បន្ត​ថា ប៉ុន្តែ​នៅ​ក្នុង​ថ្ងៃ​ដែល​កើតហេតុ​នោះ រូប​គាត់​ចេះ​តែ​រង់ចាំ​មើលផ្លូវ​កូនស្រី​រហូត​ដល់​ព្រលប់​យប់​ទៅ​ហើយ​ក៏​មិនឃើញ​កូនស្រី​ត្រឡប់​មក​ផ្ទះ​វិញ​ទេ ឪពុក​ម្តាយ និង​បងប្អូន​សាច់ញាតិ​មានការ​ព្រួយបារម្ភ ក៏​នាំ​គ្នា​ដើរ​រក ស្រាប់តែ​បាន​ជួប​ប្រទះ​ឃើញ​កូនស្រី​ច​.​ង​.​ក​ជាមួយនឹង​មែក​ដើម​ស្វាយ​ស្លា​.​ប់​បាត់បង់​ជីវិត ដោយ​ពុំ​មាន​ឪពុក​ម្តាយ ឬ​មាន​បងប្អូន​ណា​ម្នាក់​ជេរ​ស្តីបន្ទោស​រូប​នាង​នោះ​ទេ​។

បើ​តាម​អាវុធហត្ថ​ស្រុក​អន្លង់​វែង ក៏​បានឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​រួច​មក កងកម្លាំង​អាវុធហត្ថ​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ និង​ការ​សន្និដ្ឋាន​ឃើញ​ថា នារី​រូប​នេះ​ពិតជា​បាន​យក​ខ្សែ​គោ ពណ៌​ស ប្រវែង​១​ម៉ែត្រ​កន្លះ មក​ច​.​ង​.​ក​ខ្លួនឯង​ជាប់​នឹង​មែក​ស្វាយ ដែល​ស្ថិត​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន​ពិតប្រាកដ​មែន ដោយ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​អំពី​មូលហេតុ​នោះ​ទេ ។ ក្រោយ​ពេល​ពិនិត្យ​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​ស​.​ព​នារី​រង​គ្រោះ​ទៅ​ឱ្យ​ឪពុក​ម្តាយ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ