ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលធ្លាក់ចុះធៀបនឹងលុយបាតថៃ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនៃដើមខែថ្មីនេះ ហាងឆេងលុយរៀល ខ្សោយកម្លាំងជាងលុយបាតថៃបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១ ខែមិថុនា…

រាជធានីភ្នំពេញ ៖ សម្រាប់ថ្ងៃនៃដើមខែថ្មីនេះ ហាងឆេងលុយរៀល ខ្សោយកម្លាំងជាងលុយបាតថៃបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១ នេះ ឱ្យដឹងថា ១ បាតថៃ ទិញចូលរហូតដល់ ១៣១ រៀលឯណោះ និងលក់ចេញ ១៣២ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ១៣០ រៀលប៉ុណ្ណោះ និងលក់ចេញ ១៣២ រៀល ។

សម្រាប់ថ្ងៃនេះដែរ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខានៗមួយចំនួនរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៥ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៨២ រៀល លក់ចេញ ៥០៣២ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៥៤ រៀល លក់ចេញ ៣១៨៦ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៤០ រៀល លក់ចេញ ៦៤៦ រៀល ហើយ ១០០ យ៉េនជប៉ុន ទិញចូល ៣៧២៤ រៀល លក់ចេញ ៣៧៦១ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦៨ រៀល លក់ចេញ ៣៧១ រៀល ។ ជាមួយគ្នានេះ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៨៦ រៀល លក់ចេញ ៣១១៧ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕     

                                 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ