ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រឺត​! តាម​ពិត​កីឡាករ​ប្រដាល់​រូប​សង្ហា Antoine Pinto គឺជា​ចៅប្រុសអតីតមន្ត្រី​យោធា​ជាន់ខ្ពស់​ខ្មែរ​១​រូប

4 ឆ្នាំ មុន

ថៃ ៖ បន្ទាប់​ពី​មានការ​ចេញផ្សាយ​ជា​ច្រើន​កន្លង​មក អំពី​តារា​សម្តែង និង​ជា​កីឡាករ​ប្រដាល់​ថៃ Antoine Pinto ដែល​ធ្លាប់​បាន​ទ

ថៃ ៖ បន្ទាប់​ពី​មានការ​ចេញផ្សាយ​ជា​ច្រើន​កន្លង​មក អំពី​តារា​សម្តែង និង​ជា​កីឡាករ​ប្រដាល់​ថៃ Antoine Pinto ដែល​ធ្លាប់​បាន​ទម្លាយ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ខ្លួន​ថា គេ​គឺជា​កូនកាត់​បារាំង​-​ខ្មែរ ពោល​គឺ​មាន​ម្តាយ​ជា​កូន​ខ្មែរ​កាត់​បារាំង ដែល​រូបគេ​បាន​កើត​នៅ​ប្រទេស​បារាំង និង​ផ្លាស់​មក​រស់នៅ​ប្រទេស​ថៃ​តាំងពី​កុមារភាព ដែល​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​ប្រជាជន​ខ្មែរ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ដោយឡែក​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា កន្លង​ទៅ កីឡាករ​ប្រដាល់​រូប​នេះ បាន​បន្ត​ទម្លាយ​រូបថត​សាច់ញាតិ​ពី​អតីតកាល ជា​ពិសេស​គឺ​រូបថត​ជីតា​របស់​ខ្លួន​។ ទោះ​យ៉ាងណា អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន ជា​ពិសេស​ប្រជាជន​ខ្មែរ​កាន់តែ​មានការ​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ​គឺ ជីតា​របស់​កីឡាករ​ប្រដាល់​រូប​នេះ គឺជា​លោក លន់ ណុ​ន អតីតមន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​រូប និង​ត្រូវជា​ប្អូន​របស់​លោក​សេនាប្រមុខ លន់ ន​ល់ អតីត​ប្រធានាធិបតី​របប​សាធារណៈ​ខ្មែរ​។

Antoine Pinto បាន​រៀបរាប់​នៅ​ក្នុង​ការ​បង្ហោះសារ​​របស់​ខ្លួន​ថា «​នេះ​ជា​រូបភាព​ជីតា​ខ្ញុំ​។ ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ ប៉ុន្តែ​ខ្ញុំ​ពិតជា​មានឱកាស​ទៅ​លេង​សមាជិកគ្រួសារ​ខ្លះ​ពី​មុន ហើយ​ខ្ញុំ​ពិតជា​សង្ឃឹមថានឹង​អាច​វិល​ត្រឡប់​មក​វិញ​ឆាប់​ៗ​នេះ​»​។

Antoine Pinto បាន​រៀបរាប់​បន្ត​ថា «​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អ្នក​ទាំងអស់​គ្នា ចំពោះ​ការ​ស្រឡាញ់ និង​គាំទ្រ​ដែល​ខ្ញុំ​បាន​ទទួល​ពី​គ្រប់​គ្នា​។ ហើយ​ចង​ចាំ​ថា ត្រូវ​តែ​មាន​មោទនភាព​ជា​និច្ច ចំពោះ​ថា​អ្នក​គឺជា​នរណា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ