ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៦៥​នាក់​បន្ថែម​ទៀត

2 ឆ្នាំ មុន
  • ព្រៃវែង

យោង​តាម​លទ្ធផល​បាន​ពិនិត្យ​រកមុខ​សញ្ញា​វីរុស​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស​(Rapid Test) នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តព្រៃវែង បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៦៥​នាក់​បន្ថែម​ទៀត ដែល​ជា

ខេត្តព្រៃវែង ៖ យោង​តាម​លទ្ធផល​បាន​ពិនិត្យ​រកមុខ​សញ្ញា​វីរុស​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស​(Rapid Test) នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្តព្រៃវែង បាន​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន​៦៥​នាក់​បន្ថែម​ទៀត ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ព្រឹត្តិការណ៍​២០​កុម្ភ​: និង​មក​ពី​តាម​បណ្តា​រាជធានី​-​ខេត្ត ព្រមទាំង​មក​ពី​ក្រៅប្រទេស​ផង​ដែរ ក៏​ដូច​មាន​ប្រវត្តិ​ថ្ងៃ​ធ្វើ​ដំណើរ និង​ឈ្មោះ រួម​ជាមួយ​ទីកន្លែង​ស្នាក់​នៅ ត្រូវ​បាន​បង្ហាញ​នៅ​លើ​រូបថត​របស់​ពួក​គាត់ ឬ​នៅ​ក្នុង​តារាង​សេច​ក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តព្រៃវែង​។

សូម​បញ្ជាក់​ផង​ដែរ​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​៤៥៩​នាក់ បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១៩៦​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​២៥៨​នាក់ និង​ស្លា​.​ប់​៥​នាក់​។

ហើយ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ និង​កាត់​ផ្តាច់​ការ​ចម្លង​ចូល​ក្នុង​សហគមន៍ រដ្ឋបាល​ខេត្តព្រៃវែង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​ជា​បន្ទាន់ និង​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក ដើម្បី​វិភាគ​រក​វីរុស​កូ​វី​ដ​១៩ នៅ​មន្ទីរពេទ្យ​បង្អែក​រៀង​រាល់​ម៉ោង​ធ្វើការ (​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​) ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​របស់​ខ្លួន​អោយ​បាន​តាម​បទបញ្ជាផ្ទៃក្នុង​សម្រាប់​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។

ចំពោះ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជា​ប្រចាំ ត្រូវ​ពិនិត្យ​កំ​ដៅ​យ៉ាងតិច​២​ដង​ក្នុង​១​ថ្ងៃ និង​ត្រូវ​សម្រាក​នៅផ្ទះ​បន្ទប់​ដាច់​ដោយឡែក​តែ​ម្នាក់ឯង និង​ត្រូវ​អនុវត្ត​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​អោយ​បាន​ម៉ឺងម៉ាត់​បំផុត ជា​ពិសេស​អនុវត្ត​អោយ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​ករណី​មានការ​សង្ស័យ ឬ​ប្រែប្រួល​សុខភាព​ខុស​ប្រក្រតី​ដូច​ជា ឡើង​កំ​ដៅ​លើស​ពី​៣៧​អង្សា​សេ ក្អក កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក ថប់​ៗ​ដង្ហើម​… ត្រូវ​ទំនាក់ទំនង​ទៅ​ក្រុម​ឆ្លើយ​តប​បន្ទាន់ នៃ​មន្ទីរពេទ្យ​បង្អែក​តាម​ក្រុង​-​ស្រុក ឬ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង តាម​រយៈ​លេខ​ទូរស័ព្ទ ០៧១ ៧៧៧ ៧៨៧១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ