ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេចៗត្រចៀក​ដល់​ថ្ងៃ​ប្រមូល​ពន្ធ​លើ​ម​ធ្យោ​យ​បាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ក្នុង​ឆ្នាំ​ ២០២១ ​ហើយ​ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យ​ដឹង​ថា ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២១ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ០១…

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យ​ដឹង​ថា ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​ ២០២១ ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ០១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តទៅ​ហើយ ។ ក្រសួង​បាន​ណែនាំ​បន្ត​ថា ចំពោះ​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​ដាក់​លិខិត​ប្រកាស ឬ​យក​មក​ជាមួយ​នូវ​ប័ណ្ណ​សម្គាល់ការ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ និង​ធ្វើការ​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​ការ​ណា​ឌី​យ៉ា ក​.​អ នៅ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិល​ស៊ី នៅ​ធនាគារ​វឌ្ឍនៈ នៅ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក​.​អ និង​នៅ​តាម​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​។ ដោយឡែក​យានយន្ត​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា ត្រូវ​ស្នើ​សុំ​មក​អគ្គ​នាយ​ដ្ឋា​ន​ពន្ធដារ ដើម្បី​ទទួល​បាន​នូវ​លតា​ប​ត្រ​បង់ពន្ធ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​)​ ។

ក្រសួង​បន្ថែម​ថា ចំពោះ​យាន្ត​យន្ត​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ត្រូវ​ទទួល​បាន​លតា​ប​ត្រ​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ឬ​បង់​តាម​អាណត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ​យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ (​តារាង​កើនឡើង និង​ថយ​ចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​) ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី ០១ ខែមករា ឆ្នាំ ២០២២ តទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចុះ​ត្រួតពិនិត្យ​ការ​ប្រកាស​បង់ពន្ធ និង​ធ្វើការ​ពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយ​ណា​ដែល មិន​ទាន់​បាន​ប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំ​កន្លង​មក តាម​ច្បាប់​ស្តី​ពី​សារពើពន្ធ​ជា​ធរមាន​ ៕

អត្ថបទសរសេរ ដោយ