ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​កម្ពុជា​ចង់​ឃើញ​បណ្តា​ប្រទេស​​ដាក់​វិធានការ​ស្តារ ​និង​លើកកម្ពស់​ភាព​បៃតង​ឆ្លើយ​តប​នឹង​ការ​ប្រែង​ប្រួល​អាកាសធាតុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹក​ប្រទេស​កម្ពុជា​ចង់​ឃើញ​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ដាក់​វិធានការ​ស្តារ និង​លើកកម្ពស់​ភាព​បៃតង ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែង​ប្រួល​អាកាសធាតុ ។ នៅ​រាត្រី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹក​ប្រទេស​កម្ពុជា​ចង់​ឃើញ​ថ្នាក់ដឹកនាំ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ដាក់​វិធានការ​ស្តារ និង​លើកកម្ពស់​ភាព​បៃតង ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែង​ប្រួល​អាកាសធាតុ ។

នៅ​រាត្រី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ទីក្រុង​សេ​អ៊ូ​ល​លើក​ទី​២ នៃ​ភាព​ជា​ដៃគូ​សម្រាប់​ការ​អភិវឌ្ឍន៍​បៃតង និង​គោលដៅ​សកល​ឆ្នាំ​២០៣០ (P4G) ស្ដី​ពី​ការ​លើកកម្ពស់​ការ​ស្ដារ​បៃតង​ឡើង​វិញ ប្រកបដោយ​បរិ​យា​បន្ន​ពី​ជំងឺឆ្លង​កូ​វី​ដ​១៩ ។

កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង មូ​ន ចេ​អ៊ី​ន ព្រមទាំង​ប្រមុខរដ្ឋ​ប្រទេស​ដទៃ​ទៀត​ប្រមាណ​៦០​នាក់ និង​ថ្នាក់ដឹកនាំ​នៃ​អង្គការ​អន្តរជាតិ​នានា​ជា​ច្រើន​ផ្សេង​ទៀត ។

កិច្ចប្រជុំ​តាម​រយៈ​វី​ឌី​អូ​ខន​ហ្វើ​រិ​ន បាន​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​លើ​បញ្ហា​នាំ​ឱ្យ​មាន​បម្រែបម្រួល​អាកាសធាតុ និង​ការ​ដោះស្រាយ​វិបត្តិ​បង្ក​ឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ​ជា​ពិសេស​ការ​លើ​កម្ពស់​ភាព​បៃតង​លើ​ពិភពលោក ។

មេដឹកនាំ​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា​ត្រូវ​បាន​ផ្តល់​កិត្តិយស​បង្ហាញ​នូវ​ទស្សនទាន និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ ។

ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​ដូច​ជា មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ និង​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​ភាព​បៃតង​ដែល​ជា​វិធានការ​ដ៏​ចាំបាច់​មួយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ។

ដើម្បី​ការ​ស្តារ​បៃតង​ឡើង​វិញ ប្រកបដោយ​បរិ​យា​ប័ន្ន​ពី​ជំងឺ​កូ​វី​ដ​១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទាមទារ​ឱ្យ​មានការ​អនុវត្ត​លើ​ការងារ​សំខាន់​ដូច​ជា​បន្ត​ជំរុញ និង​គាំទ្រ​គោលការណ៍​សកលភាវូបនីយកម្ម តាម​រយៈ​ការ​បើកចំហ​ពាណិជ្ជកម្ម អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច និង​ប្រកាន់ខ្ជាប់​នូវ​ក្រប​ខណ្ឌ​ពហុភាគី​និយម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ ជា​ពិសេស បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល អាកាសធាតុ ។ ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​ការ​លើកកម្ពស់​ការ​បញ្ជ្រាប​ទស្សនាទាន​បៃតង ក្នុង​ការ​អភិវឌ្ឍ ជា​ពិសេស លើ​វិស័យ​កសិកម្ម​, ការ​អភិវឌ្ឍ​ទីក្រុង​, ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​, សេដ្ឋកិច្ច​វិល​ជុំ (circular economy), សេដ្ឋកិច្ច ឌី​ជី​ថ​ល និង​ថាមពល​កកើត​ឡើង​វិញ ។

សម្តេច​ក៏​បាន​លើក​ឡើង​ពី​ការ​ជំរុញ​ការ​អភិវឌ្ឍ​ហិរញ្ញប្បទាន​ប្រកបដោយ​ចីរភាព (sustainable finance) តាម​រយៈ​ការ​បង្កើត​បរិយាកាស​អំណោយផល ដើម្បី​កៀរគរ​ធនធាន​បន្ថែម​សំដៅ​ធានា​និរន្តរភាព​នៃ​ការ​អនុវត្ត​សកម្មភាព​ទប់ស្កាត់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ តាម​រយៈ ការ​រៀបចំ និង​ការ​ដាក់​ចេញ​នូវ​យន្តការ​ហិរញ្ញប្បទាន​បៃតង និង​យន្តការ​ភាព​ជា​ដៃគូ​វាង​រដ្ឋ និង​ឯកជន (PPP) ជាដើម ។

ដាក់​ចេញ​គោ​លន​យោ បាយ​លើកទឹកចិត្ត ព្រម​ជាមួយនឹង​ការ​ដាក់​ចេញ​វិធានការ​កែទម្រង់ មុត​ស្រួច​សំខាន់​ៗ ដើម្បី​ជំរុញ​ធុរកិច្ច​បង្កើត​ថ្មី​ឱ្យធ្វើ​នវានុវត្តន៍​លើ​គំរូ​ធុរកិច្ច​បៃតង ហើយ​ជំរុញ​វិស័យ​ឯកជន ឱ្យ​បង្កើន​ការ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​បៃតង​ទាំង​វិនិយោគ​ដែល​បង្កើត​បច្ច័យ​វិជ្ជមាន​ដល់​សង្គម សេដ្ឋកិច្ច (impact investment) និង​វិនិយោគ​ពាណិជ្ជកម្ម (commercial investment) ដូច​ជា​ក្នុង បច្ចេកវិទ្យា​បៃតង និង​ថាមពល​កកើត​ឡើង​វិញ ។

ជាង​នេះ​សម្តេច​ក៏​បាន​លើក​ឡើង​ថា ត្រូវ​ជំរុញ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​ការ​ដោះស្រាយ​គម្លាត​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន ដោយ​ផ្តល់​សារសំខាន់​លើ​ការ​លើកកម្ពស់​ការ​វិនិយោគ​ប្រកបដោយ​ចីរភាព និង​ការ​ទទួលខុសត្រូវ និង​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ ប្រើប្រាស់ និង​ការ​វិនិយោគ​ក្នុង​គ្រប់​វិស័យ តាម​រយៈ​ការ​ជំរុញ និង​លើកទឹកចិត្ត ការ​អភិវឌ្ឍ​ឧស្សាហកម្ម​បៃតង និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បៃតង ។

លើកកម្ពស់​លទ្ធភាព​កាត់​បន្ថយ និង​បន្សំ (mitigation and adaptation) ទៅ​នឹង​ការ​ប្រែ​- ប្រួល​អាកាសធាតុ តាម​រយៈ​ការ​អភិរក្ស​ធនធានធម្មជាតិ​, ការ​អភិវឌ្ឍ​ទីក្រុង និង​ឧទ្យាន​បៃតង​, និង​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ឱ្យ​កាន់តែ​រឹង​មាំ​លើ​ការ​ស្រាវជ្រាវ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រែ​ប្រួ ល​អាកាសធាតុ និង​តម្រូវការ​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ