ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជីវិតមេជាងឡានត្រូវ​បាត់តែ១ប៉ព្រិចភ្នែកប៉ុណ្ណោះ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរសជាមេជាង​ជួសជុល​និង​កែ​ច្នៃរថយន្ត​បាញ់​ម៉ូ​ទ័​រ ខណៈកំពុងដោះ​ខ្ចៅ​បណ្តាលឱ្យ​ឆក់​ស្លា.ប់​ខ្លួនឯងយ៉ាង​អាណោច​អាធ័ម ហេតុការណ៍កើតឡើងនៅ​វេលា​ម៉ោង​៤រសៀល ​ថ្ងៃ​ទី​៣០ ​ឧសភា ឆ្នាំ​២០២១​ ស្ថិតនៅ​ភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ បុរសជាមេជាង​ជួសជុល​និង​កែ​ច្នៃរថយន្ត​បាញ់​ម៉ូ​ទ័​រ ខណៈកំពុងដោះ​ខ្ចៅ​បណ្តាលឱ្យ​ឆក់​ស្លា.ប់​ខ្លួនឯងយ៉ាង​អាណោច​អាធ័ម ហេតុការណ៍កើតឡើងនៅ​វេលា​ម៉ោង​៤រសៀល ​ថ្ងៃ​ទី​៣០ ​ឧសភា ឆ្នាំ​២០២១​ ស្ថិតនៅ​ភូមិ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។

លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា ​ជន​រង​គ្រោះ​ដែល​ត្រូវ​ឆក់​ខ្សែរ​ភ្លើង​ស្លា.ប់​ឈ្មោះ រួត រួយ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជា​មេជាង​ជួសជុល​និង​កែ​ច្នៃរថយន្ត​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ ។ លោក​បាន​បញ្ជាក់​ថា​ តាម​សាច់ញាតិ​ជន​រង​គ្រោះ​បានអោយ​ដឹង គឺ​មូលហេតុ​គ្រោះថ្នាក់​កើតឡើង​ជន​រង​គ្រោះ​បាន​កំពុង​ជួសជុល​និង​កែ​ច្នៃរថយន្ត​ដោយ​យក​ម៉ូ​ទ័​រដោះ​ខ្ចៅ​រថយន្ត​ហើយ​បណ្តាល​ឆ្លង​ចរន្ត​អគ្គិស​នី​បណ្តាល​ឆក់​ ហើយ​សាច់ញាតិ​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​តែបាន​​ស្លា.ប់ទៅ​ហើយក៏​ដឹក​ត្រឡប់មក​ផ្ទៈ​វិញ​ ។

លោក​វរៈសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​ហើយ​កម្លាំង​ជម​នា​ញ​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ឃើញ​ថា​គ្រោះថ្នាក់​រហូត​ដល់​បាត់​បង់ជីវិត​ដោយ​ជួសជុល​រថយន្ត​ហើយ​ឆ្លង​ចរន្ត​អគ្គិសនី​បណ្តាល​ឆក់​ស្លា.ប់​ ក្រោយ​ពេល​ពិនិត្យ ​ហើយ​ប្រគល់​សាកស​ពូ​ជន​សាច់ញាតិ​ជន​រង​គ្រោះ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ។ ដោយ៖ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ