ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធសាសនា​គង់វង្ស​លុះណាតែ​អ្នកបួស​ប្រព្រឹត្ត​ល្អ

4 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ឡើង​ថា ព្រះពុទ្ធ​សាសនា​គង់វង្ស​អស់​កាល​យូរអង្វែង​ទៅ​បាន​លុះណាតែ​ព្រះសង្ឃ​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា​ទ្រទ្រង់​កុសលធម៌​ឱ្យ​បាន​ល្អ ប្រតិបត្តិ​ធម៌​វិន័យ​ខ្ជាប់ខ្ជួន ទើប​ញុំ​ា​ង​សាសនាព្រះពុទ្ធ​ឱ្យ​ប្រព្រឹត្ត​ទៅ​គ្រប់​៥​ពាន់​ឆ្នាំ​ដោយ​បរិបូណ៌​ ។ ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​សូ​ម្បី​តែ​សភាវៈ​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឋិត​នៅ មិន​វិនាស…

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ឡើង​ថា ព្រះពុទ្ធ​សាសនា​គង់វង្ស​អស់​កាល​យូរអង្វែង​ទៅ​បាន​លុះណាតែ​ព្រះសង្ឃ​អ្នក​រស់នៅ​ផ្ទាល់​នឹង​សាសនា​ទ្រទ្រង់​កុសលធម៌​ឱ្យ​បាន​ល្អ ប្រតិបត្តិ​ធម៌​វិន័យ​ខ្ជាប់ខ្ជួន ទើប​ញុំ​ា​ង​សាសនាព្រះពុទ្ធ​ឱ្យ​ប្រព្រឹត្ត​ទៅ​គ្រប់​៥​ពាន់​ឆ្នាំ​ដោយ​បរិបូណ៌​ ។

ព្រះសម្មាសម្ពុទ្ធ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​រំពឹង​រក​មិនឃើញ​សភាវៈ​ដទៃ​សូ​ម្បី​តែ​សភាវៈ​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ឋិត​នៅ មិន​វិនាស មិន​អន្តរធាន​ព្រះពុទ្ធ​សាសនា​ដូច​កិរិយា​ប្រកប​រឿយ​ៗ​នូវ​កុសលធម៌​ទាំងឡាយ និង​កិរិយា​មិន​ប្រកប​រឿយ​ៗ​នូវ​អកុសលធម៌​នេះ​សោះឡើយ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​មាន​តែ​កិរិយា​ប្រកប​រឿយ​ៗ​នូវ​កុសលធម៌​ទាំងឡាយ និង​កិរិយា​មិន​ប្រកប​រឿយ​នូវ​អកុសលធម៌​ទាំងឡាយ កុលបុត្រ​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សា​សាន​ទ្រទ្រង់ធម៌​វិន័យ សង្រួម​ឥន្ទ្រិយ​ល្អ​ហើយ ទើប​ញុំ​ា​ង​ព្រះពុទ្ធ​សាសនា​ឱ្យ​ប្រព្រឹត្ត​ជា​យូរអង្វែង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ