ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ចំនួន​៣​នាក់​ក្នុង​នោះ​ក៏​មាន​ក្មេង​ស្រី​តូច​៥​ឆ្នាំ ក្រោយ​ពិធី​ភ្ជាប់ពាក្យ

2 ឆ្នាំ មុន
  • ព្រះវិហារ

ក្រុម​គ្រូពេទ្យ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ទាំង​ក្មេង​ស្រី​តូច​អាយុ​៥​ឆ្នាំ​ផង​ដែរ ស្ថិត​នៅ​ក្នុងភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ប្រមាណ​ជាង​៤០​នាក់ ព្រមទាំង

ខេត្តព្រះវិហារ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ទាំង​ក្មេង​ស្រី​តូច​អាយុ​៥​ឆ្នាំ​ផង​ដែរ ស្ថិត​នៅ​ក្នុងភូមិ​ស្រអែម​ខាងជើង ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​បាន​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ប្រមាណ​ជាង​៤០​នាក់ ព្រមទាំង​អ្នក​ប៉ះពាល់​ប្រយោល​ប្រមាណ​ជាង​១០០​នាក់​ទៀត​ផង ។

លោក​វេជ្ជបណ្ឌិត គួ​ង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២១ មាន​បុរស​ម្នាក់​ឈ្មោះ ឃឹម សា​រឿ​ន អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សៀ​ក ចាន់​លាភ អាយុ​៤២​ឆ្នាំ រួម​នឹង​កូនប្រុស​អាយុ​២២​ឆ្នាំ ព្រមទាំង​ក្មួយ​ស្រី​អាយុ​៥​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​ខេត្តកំពត មក​កាន់​ភូមិ​ស្រអែម​ជើង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដើម្បី​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា តែ​នៅ​ពេល​ដែល​ម្តាយ​ឪពុក​កូនកំលោះ​បាន​វិល​ត្រឡប់​ទៅ​ខេត្តកំពត​វិញ ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​ខេត្តកំពត រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។ លុះ​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រុម​គ្រូពេទ្យ​ខេត្តព្រះវិហារ ក៏​បាន​ស្រាវជ្រាវ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ដែល​ជា​ម្តាយ​ឪពុក​កូនកំលោះ​ខាងលើ ចំនួន​៤៤​នាក់ ដោយ​ក្នុង​នោះ​ធ្វើតេស្ត​លើក​ទី​១ រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៣​នាក់ ។ ដោយឡែក​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ដែល​តេស្ត​រក​ឃើញ​អវិជ្ជមាន​កូ​វី​ដ​១៩ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នាំ​យក​មក​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក រីឯ​អ្នក​ពាក់ព័ន្ធ​ប្រយោល​ជាង​១០០​នាក់ ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ផង​ដែរ ។

លោក គួ​ង ឡូ បន្ថែម​ថា គិត​មក​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា​នេះ អ្នកជំងឺ​ទាំង​៣​នាក់ ដែល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ រួម​មាន ៖ ទី​១-​ឈ្មោះ យោន សោយ​ទ្រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​, ទី​២-​ឈ្មោះ អៀង សូ​ជី​ង ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក ជាំ​ក្សាន្ត ខេត្តព្រះវិហារ ជា​គូ​ដណ្តឹង​របស់​ឈ្មោះ យោន សោយ​ទ្រី និង​ទី​៣-​ឈ្មោះ លឹ​ម ស្រី​លី​ន ភេទ​ស្រី អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវជា​ក្មួយ​របស់​ឈ្មោះ យោន សោយ​ទ្រី ដែល​ទើប​វិល​ត្រឡប់​មក​ពី​ខេត្តកំពត ។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តព្រះវិហារ ក៏​បាន​សេចក្តីជូនដំណឹង និង​ធ្វើការ​បិទ​ខ្ទប់​ទីតាំង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន​កូ​វី​ដ​១៩​នេះ​ជា​បណ្តោះអាសន្ន ក្នុង​នោះ​រួម​មាន​៤​កន្លែង​ដូច​ជា ផ្ទះ​កម្មវិធី​ភ្ជាប់ពាក្យ​ចំនួន​១​កន្លែង​, ផ្ទះសំណាក់​រស្មី​សា​គុណ ១​កន្លែង​, ផ្សារ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ១​កន្លែង និង​ផ្ទះ​សំអាងការ​ចល័ត​ចំនួន​០១​កន្លែង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំ​ងឹ​មួយ​នេះ​ជា​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ