ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​​ប្រមូល​កម្មករ​កម្មការិ​នី​រោងចក្រ​យូ​លី​១ ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​សាលារៀន​នៅ​ស្រុក​កំពង់​រោ​ទ៌

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​អភិបាលស្រុក​កំពង់​រោ​ទ៌​យក​អគារ​សាលា​បឋម​សិក្សា​ដាក់​កម្មក​កម្ម​ការរិនី​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​វិភាគ​ធ្វើតេស្ត​កូ​វី​ដ​១៩ ។ ក្រុមការងារ​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ដោយ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​តាម​បណ្តា​រោងចក្រ​ចំនួន​០៥ នៅ​ក្រុង​បា​វិត ដែល​មាន​បុរស​បើកបរ​រថយន្ត​ដឹក​បន្លែ​ពី​ច្រក​ទ្វា​ទ្វេភាគី​បុស​មន…

ខេត្តស្វាយរៀង ៖ លោក​អភិបាលស្រុក​កំពង់​រោ​ទ៌​យក​អគារ​សាលា​បឋម​សិក្សា​ដាក់​កម្មក​កម្ម​ការរិនី​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​វិភាគ​ធ្វើតេស្ត​កូ​វី​ដ​១៩ ។

ក្រុមការងារ​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ដោយ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ នៅ​តាម​បណ្តា​រោងចក្រ​ចំនួន​០៥ នៅ​ក្រុង​បា​វិត ដែល​មាន​បុរស​បើកបរ​រថយន្ត​ដឹក​បន្លែ​ពី​ច្រក​ទ្វា​ទ្វេភាគី​បុស​មន ទៅ​ផ្សារ​ដើម​គរ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ហើយ​បាន​មក​ចម្លង​ដល់​ប្រពន្ធ​របស់​គាត់​ដែល​ធ្វើការ​ជាក​ម្មការិ​នី​រោងចក្រ​យូ​លី​១ វិជ្ជមាន​កូ​វី​ដ​១៩​ដែរ​ធ្វើ​ឲ្យ​ប៉ះពាល់​កម្មករ​កម្ម​ការ​នី​ផ្ទាល់ និង​ប្រយោល​ចំនួន​៧០៧​នាក់ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅ​ពិនិត្យ និង​យក​សំណាក​ធ្វើតេស្ត​រហ​ស័ គឺ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​១០៣​នាក់ នៅ​ថ្ងៃ​ទី​២០ ឧសភា ២០២១ ហើយ​បាន​ឲ្យ​កម្មករ​កម្ម​ការិនី​ជាង​៦០០​នាក់ ដែល​រង​ផល​ប៉ះពាល់​ក្នុង​រោងចក្រ​យូ​លី​១ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​អគារ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង ដើម្បី​យក​វិភាគ​សំណាក​ធ្វើតេស្ត និង​ដើម្បី​គ្រប់គ្រង​ទប់ស្កាត់​កំ​ឲ្យ​ឆ្លង​ចូល​ទៅ​សហគមន៍ ។

ក្រោយ​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​រយៈពេល​៨​ថ្ងៃ និង​យក​សំណាក​វិភាគ​ធ្វើតេស្ត​អវិជ្ជមាន​លើក​ទី​២ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ឧសភា កម្មករ​កម្ម​ការិនី​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​នាំ​គ្នា​ចាកចេញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ ក្រុមការងារ​ក៏​ដូច​ជា អាជ្ញាធរ​ក្រុង​ស្រុក​បាន​ទទួលយក​កម្មករ​-​កម្ម​ការិនី​រោងចក្រ​យូ​លី​១ ដែល​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​អស់​រយៈពេល​៨​ថ្ងៃ​ក្នុង​រោងចក្រ មក​គ្រប់គ្រង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​បណ្តា​ក្រុង​ស្រុក​វិញ ។

លោក សុច ពិសី បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​អាជ្ញាធរ​បាន​ទទួលយក​កម្មករ​-​កម្ម​ការិនី​រោងចក្រ​យូ​លី​១ ទាំងអស់​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​រោងចក្រ​រយៈពេល​០៨​ថ្ងៃ ដោយ​ពួក​គាត់​បាន​យក​សំណាក​ជា​លើ​ទី​២​ហើយ រក​ឃើញ​អវិជ្ជមាន​ដោយ​មាន​ផល​លំបាក​ក្នុង​ការ​គ្រប់គ្រង​ក្រុមការងារ​បាន​បែងចែក​កម្មករ​-​កម្ម​ការិ​នី​នៅ​ក្រុង​ស្រុក​ណា​ឲ្យ​ទៅ​ក្រុង​ស្រុក​នោះ​ជា​អ្នក​ទទួលខុសត្រូវ​រក​ទីតាំង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ។

ដោយឡែក​ឃុំ​ស្វាយ​តា​យាន យក​ទីតាំង​សាលា​បឋម​សិក្សា​ស្វាយ​តា​យាន ដាក់​កម្មករ កម្ម​ការិនី​ចំនួន​១២​នាក់ សម្រាប់​ឃុំ​ទទួលខុសត្រូវ​នៅ​សល់​ប៉ុន្មាន​នាក់​ទៀត​បន្ត​ទៅ​ដាក់​ឃុំ​ផ្សេង​ៗ​ទៀង ។

លោក​បន្ត​ទៀត​ថា ចំពោះ​កម្មករ​កម្ម​ការ​នី​រោងចក្រ​ដែល​បាន​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​នៅ​រោងចក្រ​យូ​លី​១ មក​ផ្ទះ​មុន​ៗ​នោះ ក្រុមការងារ​បាន​ចុះ​ដល់​លំនៅ​ដ្ឋា​ន​ដោយ​ឲ្យ​ពួក​គាត់​រស់នៅ​ដាច់​ដោយឡែក​ពី​ក្រុម​គ្រួសារ​រង់ចាំ​ក្រុមការងារ​យក​សំណាក​ជា​លើក​ទី​៣ ។

ក្នុង​នាម​អាជ្ញាធរ សូម​អំពាវនាវ​ទៅ​បងប្អូន​កម្មករ កម្ម​ការ​នី​រោងចក្រ​ដែល​យក​បងប្អូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​សាលា​នេះ គឺ​អាជ្ញាធរ​មិន​បោះបង់​បងប្អូន​នោះ​ទេ គឺ​នៅ​មើលថែ និង​ដោះស្រាយ​សម្ភារ​:​ជូន​បងប្អូន មាន​ម្ហូបអាហារ​សម្ភារៈ​ប្រើប្រាស់​ជូន​បងប្អូន​យើង សូមកុំ​ឲ្យ​បងប្អូន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នាំ​ឲ្យ​មានការ​លំបាកទៅ​ដល់​អាជ្ញាធរ ជា​ពិសេស​ទៀត​មានការ​លំបាកទៅ​ដល់​ក្រុម​គ្រួសារ និង​សង្គម​ជាតិ ។

ក្នុង​នាម​អាជ្ញាធរ​សូម​អំពាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា ក្មួយ​ៗ​កម្មក​កម្ម​ការ​នី​រោងចក្រ​មេត្តា​ចូលរួម ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​១៩​ទាំងអស់​គ្នា ហើយ​ត្រូវ​ចូលរួម​ស្តាប់​ការ​ណែនាំ របស់​ក្រសួងសុខាភិបាល និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៣​កុំ ៣​ការពារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ