តើមូលហេតុអ្វីខ្លះដែលបង្កជាជំងឺទឹកនោមផ្អែម ទាំង ២ ប្រភេទ ? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមូលហេតុអ្វីខ្លះដែលបង្កជាជំងឺទឹកនោមផ្អែម ទាំង ២ ប្រភេទ ?

2 អាទិត្យ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ចំពោះជំងឺទឹកនោមផ្អែមប្រភេទទី ១ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ អំពី​មូលហេតុ បើទោះបី​ជាមាន​ភស្តុតាង​បញ្ជាក់ថា វា​អាចជា​ជំងឺតពូជ​ក៏ដោយ តែ​ក៏មាន​កត្តា​មជ្ឈដ្ឋាន និង​ជំងឺ​ដទៃ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះ​បានដែរ​…

រាជធានីភ្នំពេញ ៖ ចំពោះជំងឺទឹកនោមផ្អែមប្រភេទទី ១ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ អំពី​មូលហេតុ បើទោះបី​ជាមាន​ភស្តុតាង​បញ្ជាក់ថា វា​អាចជា​ជំងឺតពូជ​ក៏ដោយ តែ​ក៏មាន​កត្តា​មជ្ឈដ្ឋាន និង​ជំងឺ​ដទៃ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​នេះ​បានដែរ​ ។​

ចំណែកឯមូលហេតុនៃការបង្កជាជំងឺទឹកនោមផ្អែមប្រភេទទី ២ វិញ គឺ​មិនទាន់​ដឹង​ច្បាស់ លាស់​នៅឡើយ​ទេ ។ ​គេ​តែង​អះអាងថា​ វា​អាចជាជំងឺតពូជ ​តែ​ពុំមាន​ភស្តុតាង​នោះទេ​ ។ មាន​កត្តា​ផ្សេងទៀត​ដែល​គេ​រកឃើញ ចំពោះ​អ្នក​កើត​ជំងឺ​នេះ​ដូចជា​ការ​ធាត់ លើស​ទម្ងន់ លើស​សំពាធ​ឈាម លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ជាដើម ។​

Picture

តើគេអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមបានដែរ ឬទេ ?

​​ចំពោះ​អ្នក​ដែលមានជំងឺ​ទឹកនោម​ផែ្អ​ម ​ប្រភេទ​ទី ​១ ពួកគេ​អាច​រស់នៅ​ដោយ​រីករាយ និង​មាន​សុខភាព​ធម្មតា បើសិនជា​គេ​អនុវត្តតាម​ការព្យាបាល​ ។ ការកម្រិតជាតិ​ស្ករ ត្រូវបាន​គ្រប់គ្រង ឲ្យ​មាន​សភាព​ធម្មតា​រហូត​តាមរយៈ​ការចាក់​បញ្ចូល​អ័រម៉ូន​អាំង​ស៊ុយ​លីន ការហាត់​ប្រាណ និង​ការ​ទទួលទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​ ។ យើង​អាច​ដឹងបាន​ថា តើ​ជំងឺ​នេះ អាច​គ្រប់គ្រង​បាន​ ឬ​អត់ តាមរយៈ​ការធ្វើ​តេស្ត​លើទឹក​នោម និង​ឈាម ​។

​ចំណែកឯ ជំងឺ​ទឹកនោម​ផែ្អ​ម​ប្រភេទ​ទី​ ២ អាច​គ្រប់គ្រង​បាន​ដោយ​ការរក្សា​បរិមាណ ជាតិ​ស្ករ​ឲ្យ​ស្ថិតនៅក្នុងកម្រិត​ធម្មតា​ជានិច្ច តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​ការហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់ និង​ការគ្រប់គ្រង​លើ​របប​អាហារ​ឲ្យ​បាន​ម៉ត់ចត់​ ។ ចំពោះ​អ្នក​លើស​ទម្ងន់ ការ​សម្រក​ទម្ងន់ ជា​វិធី​ដ៏​ល្អ​មួយ​ក្នុង​ការរក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ៕

Picture

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។