ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថា​ផាក ​គឺ​ផាក​ហើយ​ ! រុ​ស្ស៊ី​បាន​ផាកពិន័យ​ក្រុមហ៊ុន Google ដូច​ក្នុង​ការ​ចោទប្រកាន់​មែន

2 ឆ្នាំ មុន

បច្ចេកវិទ្យា​៖ កាលពី​ថ្ងៃ​អង្គារ​នេះ តុលាការ​របស់​សហព័ន្ធ​រុ​ស្ស៊ី​បាន​ផាកពិន័យ​ក្រុមហ៊ុន Google ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៨២០០០​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មិន​បាន លុប​ចោល​ព័ត៌មាន​មួយ​ចំនួន ដែល​រដ្ឋាភិបាល​សម្រេច​ថា​ជា​ព័ត៌មាន​ខុសច្បាប់​ក្នុង​រយៈពេល ២៤​ម៉ោង…

បច្ចេកវិទ្យា​៖ កាលពី​ថ្ងៃ​អង្គារ​នេះ តុលាការ​របស់​សហព័ន្ធ​រុ​ស្ស៊ី​បាន​ផាកពិន័យ​ក្រុមហ៊ុន Google ជា​ទឹកប្រាក់​ចំនួន​ប្រមាណ ៨២០០០​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មិន​បាន លុប​ចោល​ព័ត៌មាន​មួយ​ចំនួន ដែល​រដ្ឋាភិបាល​សម្រេច​ថា​ជា​ព័ត៌មាន​ខុសច្បាប់​ក្នុង​រយៈពេល ២៤​ម៉ោង តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​។

ទោះបីជា​លោក Roskomnadzor បាន​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន Google លុប​ចោល​ព័ត៌មាន​ខុសច្បាប់​មាន​ដូច​ជា វី​ដេ​អូ​ដែល​មានការ​ប្រើប្រាស់​គ្រឿងញៀន ឬ​មាន​អំពើ​ហិង្សា និង​ព័ត៌មាន​មួយ​ចំនួន​ទៀត​ទាក់ទង​ទៅ​នឹង​ក្រុម​ជ្រុលនិយម​នោះ​ក្ដី ប៉ុន្តែ​ព័ត៌មាន​ភាគច្រើន​គឺ​ទាក់ទង​ទៅ​នឹង​ការ​ទាមទារ​ឱ្យ​ដោះ​លែង​លោក Alexei Navalny ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែមករា​កន្លង​ទៅ​។

ទោះបីជា​ការ​ផាកពិន័យ​នា​ពេល​នេះ​មាន​ចំនួន​ទឹកប្រាក់​តិចតួច​បំផុត​សម្រាប់​ក្រុមហ៊ុន Google ប៉ុន្តែ​វា​ជា​ការ​ព្រមាន​ជំហាន​ទី​មួយ​របស់​រដ្ឋាភិបាល​រុ​ស្ស៊ី ហើយ​ប្រសិនបើ​ក្រុមហ៊ុន Google នៅ​តែ​បន្ត​មិន​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​អាច​នឹង​ត្រូវ​រង​ការ​ផាកពិន័យ​រហូត​ទៅ​ដល់ ១០​ភាគរយ នៃ​ប្រាក់​ចំណេញ​ប្រចាំឆ្នាំ ហើយ​ថែម​ទាំង​អាច​រង​ការ​បន្ថយល្បឿន​ប្រព័ន្ធ​ប្រតិបត្តិការ​ទៀត​ផង​៕ ប្រភព​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

អត្ថបទសរសេរ ដោយ