ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុង បានសម្រេចបិទជាបណ្តោះអាសន្ន នូវតំបន់ទេសចរណ៍មួយចំនួន ក្នុងស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង ក្រោយរកឃើញករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។
អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានចេញសេចក្ដីសម្រេចស្ដីពីការបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី ។
តំបន់ទេសចរណ៍ ត្រូវបានបិទបណ្ដោះអាសន្ន រួមមាន ៖ ឆ្នេរនេសាទ ឆ្នេរកោងកាងស្ថិតក្នុងឃុំជ្រោយស្វាយ កោះខ្យង ស្ថិតក្នុងឃុំជីខក្រោម និងស្ទឹងពពក ស្ថិតក្នុងឃុំដងពែង នៃស្រុកស្រែអំបិល ដែលជាតំបន់កំពុងមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងបិទជាបណ្ដោះអាសន្ននូវ សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងឃុំជីផាត នៃស្រុកថ្មបាំង ខេត្តកោះកុង ។
ចំពោះរថយន្ដឈ្នួលដឹកមនុស្សចេញ-ចូលស្រុកស្រែអំបិល ត្រូវបិទចរាចរណ៍ក្នុងរយៈពេលមួយសប្ដាហ៍ និងរថយន្ដដឹកទំនិញ ត្រូវធ្វើតេស្ដរហ័សលើកអ្នកបើកបរ និងព្រូឡានជាប្រចាំ និងមិនអនុញ្ញាតឲ្យចូលទៅក្នុងផ្សារជាដាច់ខាត ។
សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តកោះកុង មានដូចខាងក្រោម ៖





ចែករំលែកព័តមាននេះ