ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ផលិតផល​កសិកម្ម​កើនឡើង​ជាង​១​លាន​តោន​ទៅ​ទីផ្សា​ខាងក្រៅ​ប្រទេស

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ជិត​៥​ខែ​ដើមឆ្នាំ​២០២១​នេះ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​សរុប​ប្រមាណ​ជាង​៤ លាន​តោន ពោល​គឺ​មានការ​កើនឡើង​ជាង​១ លាន​តោន​បើ​ប្រៀបធៀប​ទៅ​និង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។ យោង​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម…

រាជធានី​ភ្នំពេញ​៖ ក្នុង​រយៈពេល​ជិត​៥​ខែ​ដើមឆ្នាំ​២០២១​នេះ ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​កម្ពុជា​សម្រេច​បាន​នូវ​ការ​នាំ​ចេញ​សរុប​ប្រមាណ​ជាង​៤ លាន​តោន ពោល​គឺ​មានការ​កើនឡើង​ជាង​១ លាន​តោន​បើ​ប្រៀបធៀប​ទៅ​និង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២០​។

យោង​តាម​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម សម្រេច​បាន ៤,១៣៦ លាន តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ១,១១៧ លាន​តោន​។

ឯកឧត្តម​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ផលិតផល​កសិកម្ម​ដែល​បាន​នាំ​ចេញ​ក្នុង​រយៈពេល​ជិត​៥​ខែ​កន្លង​ទៅ​នេះ រួម​មាន​៖១)- ការ​នាំ​ស្រូវ​ចេញ​បាន​ចំនួន ១,៦០ លាន តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ៧៥១ ៤៩៦ តោន​,២)- ចំណិត​ដំឡូង​មី ១,២០ លាន តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ២២៣ ៨១៣ តោន​,៣)- គ្រប់​ស្វាយចន្ទី ០,៨០ លាន តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ៦១០ ៥៥៩ តោន​,៤)- គ្រប់​ពោត ១៣៤ ០៧៩ តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ៩៨ ៤៤២ តោន​,៥) សណ្តែកបាយ ១១ ១០០ តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ៨ ៣៩០ តោន​,៥)- ចេក​ស្រស់ ១៩៧ ៥៨៨ តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ៨១ ០៧៣ តោន​,៦)- ផ្លែ​ក្រូចថ្លុង ២១ ១១៨ តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ១១ ២១៨ តោន​,៧)- ផ្លែស្វាយ​ស្រស់ ១៥២ ០៩០ តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ១០៨ ០៤០ តោន​,៨)- ដំណាប់​ស្វាយ ១០ ៥៥៣ តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ៧ ០០១ តោន​,៩)- ដូងប្រេង ១៩ ៩១៦ តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ៥ ២៤៦ តោន​,១០) ម្រេច ៦ ៧៩៨ តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ៤ ២៧៤ តោន
និង​១១)- ម្ទេស​ស្រស់ ៥៦ ៥០៧ តោន ច្រើន​ជាង​ឆ្នាំ​២០២០ ចំនួន ២៧ ៥០៨ តោន ។

ទន្ទឹម​ន​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​មាន​កំណើន​កើនឡើង​លើស​ឆ្នាំ​ពេល​មុន​ជាង​១​លាន​តោន ត្រឹម​រយៈពេល​ជិត​៥​ខែ​ដើមឆ្នាំ​២០២១​នេះ ឯកឧត្តម​ក៏​បាន​អបអរសាទរ ចំពោះ​វឌ្ឍន​ភាពល្អ​ប្រសើរ ក្នុង​វិស័យ​កសិកម្ម ដែល​ទទួល​បាន​ក្នុង​រយៈពេល​ជិត ៥​ខែ ដើមឆ្នាំ​២០២១​នេះ អំពី ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវប្រាំង នៅ​ទូ​ទាំង​ប្រទេស ស​ម្រ​ច​បាន ១៤១,៤៥% នៃ​ផែនការ ៤៥៩ ២០០ ហិ​កតា​, ទទួល​បាន​ផល​សរុប ២,៩៣ លាន​តោន លើស​ឆ្នាំទៅ​ចំនួន​ជាង ៣០០ ០០០ តោន ដោយ​ទទួល​បាន​ទិន្នផល​ជា​មធ្យម​ចំនួន ៤,៥៣៥ តោន​ក្នុង​មួយ​ហិ​កតា​។

​បន្លែ​ម​លើស​នេះ ល្បឿន​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២១ សម្រេច​បាន ២៧,១៣% នៃ​ផែនការ ២,៦០៩ លាន ហិ​កតា លឿន​ជាង​ឆ្នាំ​២០២០ ចំនួន ២០៥ ៣៨២ ហិ​កតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ