ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​តំបន់​លឿងទុំ នៅ​ក្រុងព្រះសីហនុ មុន​កាលកំណត់ និង​ពង្រីក​តំបន់​លឿង ទីតាំង​ក្រហម ទៅ​ស្រុក​ព្រៃនប់ ដែល​ទើប​មានការ​រាលដាល​ថ្មី

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត…

ខេត្ត​ព្រះសីហនុ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី ការដាក់ចេញ​វិធានការ​រដ្ឋបាល សម្រាប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​ចាប់ផ្តើម​នៃ​ប្រជុំ​ថា តាមរយៈ​វិធានការ ដែល​រដ្ឋបាលខេត្ត បាន​ដាក់ចេញ​កន្លងមក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ក្រុងព្រះសីហនុ មានដូចជា​ការបិទ​ខ្ទប់​ក្រុងព្រះសីហនុ ការកំនត់​តំបន់​ក្រហម និង​តំបន់​លឿងទុំ ការកាត់បន្ថយ​តំបន់​លឿងទុំ និង​តំបន់​លឿង​។​ល​។ ជា​លទ្ធផល គឺ​ការឆ្លង​រាលដាល​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ដូច្នេះ​ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ និង​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ យើង​សម្រេច​បញ្ចប់​តំបន់​លឿងទុំ មុន​កាលកំណត់​ចេញពី​ក្រុងព្រះសីហនុ ដោយ​ប្តូរ​មកជា​តំបន់​លឿង​វិញ និង​ពង្រីក​តំបន់​លឿង ទីតាំង​ក្រហម ទៅ​ស្រុក​ព្រៃនប់ ដែល​ទើប​មានការ​រាលដាល​ថ្មី ព្រមទាំង​បង្កើន​វិធានការ​ផាកពិន័យ ទៅនឹង​ការ​ល្មើស​បំរាម​ទាំងឡាយ ដែល​បាន​ដាក់ចេញ សំដៅ​កាត់ផ្តាច់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ