ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ នៅ​ស្រុក​កំពង់ត្រឡាច បិទទ្វារ​នៅ​ថ្ងៃនេះដោយសារ​ផ្ទុះ​កូ​វីដ​១៩

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី​22 ខែឧសភា ឆ្នាំ 2021 នេះ​ថា រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន…

ខេត្តកំពង់ឆ្នាំង ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចេញ​នៅ​ព្រឹក​ថ្ងៃ​ទី​22 ខែឧសភា ឆ្នាំ 2021 នេះ​ថា រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្ន រហូត​ដល់​មាន​សេចក្តីជូនដំណឹង​ជា​ថ្មី ។

រោងចក្រ​ខាងលើ​មាន​កម្មករ​ចំនួន​៨៥០០​នាក់ ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្ន​នេះ​មាន​ទីតាំង ស្ថិត​ក្នុងភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។

ជាមួយ​គ្នា​នេះ បើ​យោង​តាម​អា​ខោ​ន​មួយ​ឈ្មោះ Thy Kuntjhea ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក កាលពី​រសៀល ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២១ ដោយ​អះអាង​ខ្លួន​ជា​នាយក​រដ្ឋបាល​នៃ​រោងចក្រ ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ បាន​លើក​ឡើង​ថា ៖ ( នាង​ខ្ញុំ​ឈ្មោះ ធី គុ​ន្ធា ជា​នាយក​រដ្ឋបាល​នៃ​រោងចក្រ​ហឹ​រ៉ា​យ ហ្សិ​ន អៅ​ដរ /Horizon Outdoor Cambodia ជាដំបូង​បង្អស់ ខ្ញុំ​សូម​គោរព និង​អ​ព្យា​ស្រ័យ​ចំពោះ បងប្អូន​បុគ្គលិក​គ្រប់ ស្រទាប់វណ្ណៈ​ទាំងអស់ ៨៥០០​នាក់ ដែល​បងប្អូន​ទាំងអស់​បំពេញការងារ​នៅ​រោងចក្រ​ទាំងមូល​ថា រោងចក្រ​របស់​យើង គឺ​ផ្អាក​ដំណើរ​ជា​បណ្តោះអាសន្ន​សិន​, ហើយ​ថ្ងៃស្អែក​ពេល​ថ្ងៃ​ម៉ោង ១​រសៀល ខ្ញុំ​នឹង​ជម្រាប​ជូន​បងប្អូន​ទាំងអស់​គ្នា​វិញ​ថា រោងចក្រ​យើង​ចូល​ធ្វើការ​ងារ​វិញ​នៅ​ថ្ងៃ​ណា​ពិតប្រាកដ​, សូមទោស​ដែល​ខ្ញុំ​មិន​អាច​ការពារ នៅ​ការងារ​បងប្អូន​ឲ្យ​ជាប់លាប់​បាន​) ។ ថ្វី​ថ្បិ​ត​អា​ខោ​ន Thy Kuntjhea មិន​បាន​បញ្ជាក់​ថា ៖ ការ​បិទ​រោងចក្រ​ដោយសារ​អ្វី​នោះ​ក៏​ពិតមែន ប៉ុន្តែ​គេ​ដឹង​ប្រាកដ​ណាស់​ថា ការ​បិទ​រោងចក្រ​មួយ​នេះ គឺ​ដោយសារ​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ​១៩ ។

ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​យក​សំណាក កម្មករ​ធ្វើការ​នៅ​រោងចក្រ​នេះ​ចំនួន​៥២​នាក់ បាន​រក​ឃើញ​វិជ្ជមាន​២០​នាក់ និង​បន្តបន្ទាប់​មក​មន្ត្រី​ជំនាញ​បាន​បន្ត​យក​សំណាក​លើ​កម្មករ​រោងចក្រ​នេះ ដោយ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជម្ងឺ​នេះ​បន្ថែម​ទៀត ។ ហើយ​អ្វី​ដែល​ចាប់អារម្មណ៍ និង​គួរ​ព្រួយបារម្ភ​នោះ​តួរ​លេខ​ការ​យក​សំណាក​នៅ​ថ្ងៃ​ទី​២១ ខែឧសភា ម្សិល​ម៉ិ​ញ​នេះ ចំនួនវិជ្ជមាន​កូ​វី​ដ​១៩ មាន​ចំនួន​ច្រើន​ដែល​ពុំ​ធ្លាប់​មាន ។

យ៉ាងនេះ​ក្តី មន្ត្រី​ជំនាញ​ដែល​កំពុងធ្វើការ​ងារ​នេះ​បាន​បញ្ជាក់​ថា​៖ នេះ​ជា​តួរ​លេខ​បណ្តោះអាសន្ន តែ​ប៉ុណ្ណោះ​មិន​ទាន់​ផ្លូវការ​នោះ​ទេ ។ ហើយ​តួរ​លេខ​បណ្តោះអាសន្ន ដែល​យើង​ទទួល​បានការ​ធ្វើ​តេស លើ​កម្មករ​ជាង​២៥០​នាក់ បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ច្រើន​ជាង​៦០​នាក់ (​សុំ​មិន​បង្ហាញ​តួរ​លេខ ព្រោះ​គ្រាន់តែ​តូ​រលេ​ខ​បណ្តោះអាសន្ន មិន​ទាន់​ផ្លូវការ ) ហើយ​អ្នក​វិជ្ជមាន​ទាំងនោះ​បាន​យក​ទៅ​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នោះ​មន្ទីរពេទ្យ​ស្រុក​កំពង់ត្រឡាច​អស់ហើយ ។

ទោះ​យ៉ាងណា ផ្តើម​ចេញពី​ការ​រក​ឃើញ​វិជ្ជមាន​យ៉ាងច្រើន​បែប​នេះ ទើប​រោងចក្រ​ខាងលើ បាន​សម្រេច​ធ្វើការ​បិទទ្វារ ចំណែក ឯ មន្ត្រី​ជំនាញ​ដែល​ធ្វើ​ការងារ​នេះ​ថ្វីបើ ពួក​គាត់​មិន​ហ៊ាន​ប្រាប់​ពី​ចំនួន​អ្នក​ឆ្លង​ច្រើន​បែប​នេះ​ពិតមែន តែ​ពួក​គាត់​បាន​សម្តែង​នូវ​ការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង ដោយ​បាន​សំណួ​ម​ពរ​ដល់​អ្នក​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​ទាំងអស់ រួម​ទាំង​អ្នក​ដែល​បាន​យក​សំណាក ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យ​បាន​១៤​ថ្ងៃ និង​រង់ចាំ​យក​សំណាក​ជា​លើក​ទី​២​ទៀត ។

ជាមួយ​គ្នា​នេះ សូម​អនុវត្ត​ឱ្យ​បាន​នូវ​វិធាន​ការងារ​ពារ ៣​កុំ ៣​ការពារ​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូ​វី​ដ​១៩ ។ មានការ​កត់​សំគាល់ថា ៖ រយៈ​កន្លង​មក បើ​ទោះបី​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​បាន​រក​ឃើញ​ចំនួន អ្នក​វិជ្ជមាន​កូ​វីត​-១៩ ដោយ​ការ​ធ្វើ «​តេស​រហ័ស​» យ៉ាងណា​ក្តី ក៏​ចំនួន​នេះ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ​ដែរ លុះត្រា​ណា ខាង​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ចេញ​សេចក្តី​ប្រកាស​ទើប​យក​ជា​ផ្លូវការ​បាន ។

ចំពោះ​លទ្ធផល​ពិតប្រាកដ​នៃ​ការ​យក​សំណាក កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែឧសភា លើ​កម្ម​រោងចក្រ​ខាងលើ​នេះ​នឹង​ចេញ​ជា​ផ្លូវការ ដោយ​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ