ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស ៤នាក់ នាំគ្នាប្រើប្រាស់ និងចែកចាយគ្រឿង​ញៀន ត្រូវប៉ូលិសឃាត់ខ្លួន និងវត្ថុតាង បញ្ជូនទៅតុលាការ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះបង្ក្រាបករណី​រក្សាទុក ជួញដូរ សម្រួល និងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពី​ម៉ោង ១៤…

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះបង្ក្រាបករណី​រក្សាទុក ជួញដូរ សម្រួល និងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះ បានធ្វើឡើង កាលពី​ម៉ោង ១៤ និង ០០នាទី និងវេលាម៉ោង១៦ និង ០០ នាទី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅចំនុចលំនៅដ្ឋានក្នុងភូមិអូរ និងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រហូតឃាត់បានជនសង្ស័យចំនួន ០៤នាក់ រួចនាំយកមកការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់។

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប បានប្រាប់ថា ជនសង្ស័យចំនួន ០៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះ រួមមាន៖​ ១-ឈ្មោះ ឈឿន ឆ័យ ភេទប្រុស ឆ្នាំកំណើត ឆ្នាំ​១៩៨៥ ជនជាតិខ្មែរ​មុខរបរ​លក់មាន់ មានទីលំនៅភូមិគោកស្រុក​ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ ជននេះ ត្រូវបានចោទប្រកាន់ពីបទ​រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់គ្រឿងញៀន។ ជននេះ មានសារធាតុញៀននៅក្នុងខ្លួន។ ២-ឈ្មោះ សៃ សេត ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជាប់ចោទពីបទ រក្សាទុក ជួញដូរ សម្រួល និងប្រើប្រាស់។ ជននេះ មានសារធាតុញៀននៅក្នុងខ្លួន។ ៣-ឈ្មោះ ប៉ៃ បារាំង ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មិនមានមុខរបរទេ មានទីលំនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ យុវជននេះ ជាប់ចោទពីបទ​រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ជននេះ មានសារធាតុញៀននៅក្នុងខ្លួន។ ៤-ឈ្មោះ នឿ ណាន ភេទប្រុស ឆ្នាំកំណើត ១៩៩១ ជនជាតិខ្មែរ មិនមានមុខរបរពិតប្រាកដទេ និងមានទីលំនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជននេះ ត្រូវបានចោទប្រកាន់ពីបទ​ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រោះ​មានសារធាតុញៀននៅក្នុងខ្លួន។

ប្រភពបានបញ្ជាក់ថា បន្ទាប់ពីកម្លាំងយើងឃាត់ខ្លួនបាន ក្នុងនោះ ដកហូតបានវត្ថុតាង រួមមាន: ម្សៅមេតំហ្វេតាមីនចំនួន ១៧ កញ្ចប់ ស្មើនឹងទម្ងន់៤១.៨១ ក្រាម (ទម្ងន់សុទ្ធ)។ សម្ភារ:វេចខ្ចប់និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ទូរស័ព្ទដៃចំនួន០៧គ្រឿង។

ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ