ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ ៨នាក់បណ្តោះអាសន្នពាក់ព័ន្ធឆបោកតាមឆបោកតាមប្រព័ន្ធ អនឡាញ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​មេ​ក្លោ​ង​ផ្សេង​ទៀត ដើម្បី​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ជន​ត្រូវ​ចោទ​ទាំង​៨​នាក់​នោះ គឺ​ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុងភូមិ​សាស្ត្រ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​មេ​ក្លោ​ង​ផ្សេង​ទៀត ដើម្បី​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

ជន​ត្រូវ​ចោទ​ទាំង​៨​នាក់​នោះ គឺ​ស្ថិត​ក្នុង​ចំណោម​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុងភូមិ​សាស្ត្រ រាជធានី​ខេត្ត គិត​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៥ ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៥ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៥ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចាត់ការ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៤០៤២ របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផែន​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៨​នាក់ ១-​ឈ្មោះ FAN TUN ២-​ឈ្មោះ WU KWOK HUNG ៣-​ឈ្មោះ NG CHUN KEAN KENNY ៤-​ឈ្មោះ TANG KING HIN ៥-​ឈ្មោះ YANG GUI SHUN ៦-​ឈ្មោះ LING JINGHUA ៧-​ឈ្មោះ BU LONG និង​៨-​ឈ្មោះ ZHOU KAI ZHI និង​វត្ថុ​តាង​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ករណី ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (online scam)​។

ក្រោយ​ពី​តុលាការ​បាន​ពិនិត្យ​លើ​របាយការណ៍​របស់​សមត្ថកិច្ច លទ្ធផល​កោសល្យ​វិ​ច្ច័​យ​បឋម​លើ​កុំព្យូទ័រ​ទូរស័ព្ទ​ដៃ ព្រមទាំង​ពិនិត្យ​ទៅ​លើ​ភស្តុ​តាង​នានា​មួយ​ចំនួន​ទៀត និង​ក្រោយ​ពី​បាន​សាកសួរ​យក​ចម្លើយ​ជនសង្ស័យ​ជា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​តុលាការ​ឃើញ​ថា ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៣:០០​នាទី នៅ​ចំណុច​អគារ DYVITHHOTEL ស្ថិត​នៅ​លើ​ផ្លូវ​លេខ ១០១១ ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពិតជា​បាន​ប្រើប្រាស់​កម្មវិធី​online scam ដោយ​មានការ​ផលិត​វី​ដេ​អូ រូបភាព​អាស​អាភា​.​ស ដោយ​បង្កើត​ជា studio ក្លែងខ្លួន​ជា​មន្ត្រី​នគរបាល ប្រទេស​ចិន​ជំរិត​គម្រាម​ទារប្រាក់​ដោយ​ក្លែង​ឯកសារ​ផ្លូវច្បាប់​, ឆបោក (ROMAN SCAM) បង្កើត​គណនី​បណ្តាញ​សង្គម​ក្លែងក្លាយ​លួងលោម​ជន​រង​គ្រោះ​វេរ​ប្រាក់ ។

ជា​លទ្ធផល​ព្រះរាជអាជ្ញា​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ទាំង​៨​នាក់​ខាងលើ និង​មេ​ក្លោ​ង​ផ្សេង​ទៀត​ពី​បទ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​ជា​ក្រុម​មាន ការ​ចាត់តាំង និង​ក្លែងបន្លំ​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ​២៧១០ អ​.​យ​ឍ ចុះ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ ២០២៥ បញ្ជូន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

នៅ​ក្នុង​នីតិវិធី​ស៊ើបសួរ ចៅក្រម​បាន​ពិនិត្យ​ទៅ​លើ​អង្គហេតុ និង​អង្គច្បាប់ ព្រមទាំង​ពិនិត្យ​ទៅ​លើ​ភស្តុ​តាង​ដែល​មាន​ក្នុង​សំណុំរឿង​មាន​ភាព​ស៊ីសង្វាក់​គ្នា​ទៅ​នឹង​ចម្លើយ​របស់​ជន​ត្រូវ​ចោទ​ទើប​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​៨​នាក់​ខាងលើ​ជា​បណ្តោះអាសន្ន និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​មេ​ក្លោ​ង​ផ្សេង​ទៀត ដើម្បី​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា តុលាការ​នឹង​បន្ត​នីតិវិធី ចោទប្រកាន់​លើ​ជនសង្ស័យ​ផ្សេង​ៗ ទៀត​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ​នេះ ដោយ​មិន​លើកលែង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ