ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​បង្ហាញ​ពី​វឌ្ឍនភាពក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះ​ស្ថិត​នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​ប្រទេស​យ៉ាងណា​ក្ដី ការ​អភិវឌ្ឍ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នៅ​តែ​បន្ត​ជា​ដរាប ដោយ​មិន​មាន​គម្រោង​ណា​ផ្អាក​សាងសង់​ព្រោះតែ​វិបត្តិ​នោះ​ទេ ជាក់ស្ដែង​យោង​តាម​ការ​បង្ហាញ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ពី​វឌ្ឍនភាព នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​ខេត្ត​ទៅ​មួយ​ខេត្ត​និង​សម្រេច​បាន​លទ្ធ​ភាពល្អ​ប្រសើរ​ជា​ពិសេស​នៅ​ក្នុង​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នេះ ។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ​ញ​ជូន​កាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០…

រាជធានី​ភ្នំពេញ ៖ ទោះ​ស្ថិត​នៅ​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​ប្រទេស​យ៉ាងណា​ក្ដី ការ​អភិវឌ្ឍ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នៅ​តែ​បន្ត​ជា​ដរាប ដោយ​មិន​មាន​គម្រោង​ណា​ផ្អាក​សាងសង់​ព្រោះតែ​វិបត្តិ​នោះ​ទេ ជាក់ស្ដែង​យោង​តាម​ការ​បង្ហាញ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បង្ហាញ​ពី​វឌ្ឍនភាព នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​ខេត្ត​ទៅ​មួយ​ខេត្ត​និង​សម្រេច​បាន​លទ្ធ​ភាពល្អ​ប្រសើរ​ជា​ពិសេស​នៅ​ក្នុង​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​នេះ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ​ញ​ជូន​កាលពី​ពេល​ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១០ (​បាត់ដំបង – ពោធិ៍សាត់ – កោះកុង​)​រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​៤៨,៧៧%​ហើយ ហើយ​ក៏​កំពុង​បន្ត​អភិវឌ្ឍ​បន្ត​ទៀត​ទោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​យ៉ាងនេះ​ក្ដី ។

លោក បុ​ង ប៊ុ​ន​ហួ​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជានា​យក​គម្រោង​ផ្លូវជាតិ​លេខ​១០ ផ្លូវជាតិ​លេខ​១០​មាន​ប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹង​កាត់​ស្រុក​សំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូត​ដល់​ខេត្តកោះកុង ហើយ​ផ្លូវ​នេះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នក​ទេសចរណ៍​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត អាច​គយគន់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដោយសារ​ផ្លូវ​នេះ​មាន​តំបន់​ធម្មជាតិ​ជា​ច្រើន ជា​ពិសេស​ព្រៃឈើ ក្រាស់​ៗ​យ៉ាង​ស្រស់​ស្អាត​។

លោក បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស បន្ត​យកចិត្តទុកដាក់​លើ​កិច្ច​ការងារ​សាងសង់​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ និង​ស្រប តាម​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ​ដើម្បី​ធានា​ការ​ប្រើប្រាស់​បាន​យូរអង្វែង និង​ចូលរួម​អនុវត្ត​ឱ្យ​បាន​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ ទាំងអស់​គ្នា​ដើម្បី​បញ្ជៀ​សការ​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩ ។

បើ​តាម​អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​លោក​វ៉ា ស៊ឹ​ម​សូ​រិ​យា​ធ្លាប់​បាន​លើក​ឡើង​ថា គម្រោង​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ នៅ​កម្ពុជា​នឹង​មិន​មានការ​ផ្អាក​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​១៩​នោះ​ទេ ព្រោះ​គម្រោង​ទាំងនោះ​បាន​អនុម័ត​ថវិកាជាតិ​រួច​ហើយ ជាក់ស្ដែង​ដូច​ជា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ក្រុងព្រះសីហនុ​ក៏​នៅ​តែ​បន្ត​អភិវឌ្ឍ​សាងសង់​ជាប់​ជា​និច្ច ដោយ​មិន​បាន​ផ្អាក​ការងារ​របស់​ក្រុម​ជំនាញ​ឡើយ ដូច្នេះ​គម្រោង​នេះ អាច​នឹង​បញ្ចប់​ទៅ​តាម​ផែនការ ហើយ​គម្រោង​ផ្លូវ​ផ្សេង​ទៀត​ដូច​ជា​គម្រោង​ផ្លូវជាតិ​លេខ​៣​ក៏​រំពឹង​ថា​នឹង​រួចរាល់​មុន​ផែនការ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ