ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ? ប្រជាជន​ឥណ្ឌា​ខឹង​ព្រះ​មិន​ជួយ​រឿង​ផ្ទុះ​កូ​វី​ដ នាំគ្នា​​បោះ​រូប​ព្រះ​ចោល

2 ឆ្នាំ មុន

ឥណ្ឌា ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​ផ្សព្វផ្សាយ​មួយ​ចំនួនបាន​ចែករំលែក​វី​ដេ​អូ កាលពី​ពេល​ថ្មី​ៗ​នេះ​។ ដែល​បង្ហាញ​ពី​ការ​ខឹង

ឥណ្ឌា ៖ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម និង​ផ្សព្វផ្សាយ​មួយ​ចំនួនបាន​ចែករំលែក​វី​ដេ​អូ កាលពី​ពេល​ថ្មី​ៗ​នេះ​។ ដែល​បង្ហាញ​ពី​ការ​ខឹងសម្បារ​របស់​ប្រជាជន​ឥណ្ឌា​កាន់សាសនា​ហិណ្ឌូ បាន​សម្រេច​ចិត្ត​បោះ​រូប​ព្រះ​របស់​ពួក​គេ​ចោល​ដោយហេតុ​ថា ព្រះ​មិន​ជួយ​ការពារ​ពួក​គេ​ពី​ការ​ឆ្លង​កូ​វី​ដ​១៩​ឡើយ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Alt News របស់​ឥណ្ឌា​។

នៅ​ក្នុង​ខ្សែអាត់​វី​ដេ​អូ គេ​សង្កេត​ឃើញ​គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​ប្រមូល​រូបចម្លាក់​ព្រះ​រាប់រយ​ចេញពី​ដងផ្លូវ​។ ខណៈ​ដែល​ប្រជា​ជន​​ផ្សេង​ទៀត​កំពុង​បោះ​រូបចម្លាក់​ព្រះ​គិ​ណេ​ស (Ganesh) ដែល​ជា​អាទិទេព​សាសនា​ហិណ្ឌូ​ពីលើ​ស្ពាន​ចូល​ទៅ​ក្នុង​ទន្លេ​។ ស្រប​ពេល​ដែល​សារព័ត៌មាន​ដែល​ឈ្មោះ​ថា Shia Waves បាន​ផ្សព្វផ្សាយ​វី​ដេ​អូ​នេះ យ៉ាង​ទូលំទូលាយ​។

ផ្ទុយ​ទៅ​វិញ ក៏​អ្នក​និយម​លេង​បណ្តាញ​សង្គម និង​សារព័ត៌មាន​ជា​ច្រើន​ផ្សេង​ទៀត​បាន​អះអាង​ថា វី​ដេ​អូ​ដែល​ចេញផ្សាយ​ដោយ Shia Waves គឺ​រឿង​មិន​ពិត​។ ដោយ​បាន​លើក​ឡើង​ថា នេះ​ជា​ការ​ឃោសនា​ប្រឆាំង​នឹង​សាសនា​ហិណ្ឌូ​តែ​ប៉ុណ្ណោះ​។

យោង​តាម​ប្រភព​ពី Snopes បានឱ្យ​ដឹង​ថា ទិដ្ឋភាព​ដែល​បានឃើញ​ក្នុង​វី​ដេ​អូ​នោះ គឺ​កើតឡើង​កាលពី​ខែសីហា ឆ្នាំ​២០១៩ នៅ​ពេល​ដែល​លោក Vijay Nehra ជា​មន្ត្រី​ក្រុង​ដ៏​លេចធ្លោ​មួយ​រូប​ក្នុង​ទីក្រុង Ahmedabad នៃ​ខេត្ត Gujarat​។

លោក​បាន​ប្រារព្ធ​ពិធី​គោរព​បូជា​ដល់​អាទិទេព​ហិណ្ឌូ Dashama​។ ហើយ​នៅ​ចុងបញ្ចប់​ពិធី​នេះ គឺជា​ទម្លាប់​ត​ពី​បុរាណ​មក​ក្នុង​ការ​បូជា​រូប​ព្រះ ដោយ​ទម្លាក់​ចូល​ក្នុង​ទន្លេ​មុន​ពេល​ប្រមូល​បោះចោល​។

ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​ការ​បំពុល​ទឹក បាន​ជំរុញ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​រារាំង​ការ​ប្រារព្ធ​ពិធី​នេះ​។ ហើយ​ស្វែងរក​វិធី​ផ្សេង​ដើម្បី​គោរព​ពិធី​តាម​បែប​សាសនា​៕

https://www.youtube.com/watch?v=PzSTBX_QI10

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ