អ្នកឆ្លងកូវីដ កាលពីថ្ងៃទី១៧ឧសភា នៅភ្នំពេញ មាននៅ ១៣ខណ្ឌ ក្នុងនោះ ខណ្ឌសែនសុខ ច្រើនជាងគេ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឆ្លងកូវីដ កាលពីថ្ងៃទី១៧ឧសភា នៅភ្នំពេញ មាននៅ ១៣ខណ្ឌ ក្នុងនោះ ខណ្ឌសែនសុខ ច្រើនជាងគេ

3 អាទិត្យ មុន
  • Phnom Penh

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែឧសភានេះ បានប្រកាសពីអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ចំនួន ១៤៣នាក់។ អ្នកឆ្លងកូវីដ១៩ ទាំង ១៤៣នាក់​…

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែឧសភានេះ បានប្រកាសពីអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ចំនួន ១៤៣នាក់។ អ្នកឆ្លងកូវីដ១៩ ទាំង ១៤៣នាក់​ កាលពីថ្ងៃទី១៧ ខែឧសភា គឺនៅក្នុង ១៣ខណ្ឌ ហើយនៅខណ្ឌសែនសុខ មានអ្នកឆ្លងច្រើនជាងគេ រហូតដល់ ៣០នាក់​។

បញ្ជីឈ្មោះ​អ្នកឆ្លងកូវីដ នៅរាជធានីភ្នំពេញ ដែលទើបរកឃើញ កាលពីថ្ងៃទី១៧ ខែឧសភា រួមមាន៖ ១-ខណ្ឌ ៧មករា មានចំនួន ៤នាក់។ ២-ខណ្ឌកំបូល ៥នាក់។ ៣-ខណ្ឌពោធិ៍សែនជ័យ ២៦នាក់។ ៤-ខណ្ឌចំការមន ៣នាក់។ ៥-ខណ្ឌបឹងកេងកង ៣នាក់។ ៦-ខណ្ឌ​ច្បារអំពៅ ៣នាក់។ ៧-ខណ្ឌ​ដង្កោ ១២នាក់។ ៨-ខណ្ឌដូនពេញ ២នាក់។ ៩-ខណ្ឌឫស្សីកែវ ២៤នាក់។ ១០-ខណ្ឌទួលគោក ៤នាក់។ ១១-ខណ្ឌព្រែកព្នៅ ២នាក់។ ១២-ខណ្ឌសែនសុខ ៣០នាក់ និង១៣-ខណ្ឌមានជ័យ ២១នាក់។

ក្រៅពីនោះ ក៏មានអ្នករស់នៅស្រុកមុខកំពូល ខេត្តកណ្តាល ចំនួន ២នាក់ និងអ្នករស់នៅស្រុកអង្គស្នួល ២នាក់ ក៏ត្រូវបានធ្វើតេស្តរកឃើញឆ្លងកូវីដ១៩ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅក្នុងរាជធានីភ្នំពេញ ផងដែរ​។​

អ្នកឆ្លងកូវីដ១៩ ទាំង ១៤៣នាក់ថ្មី នៅភ្នំពេញនេះ ជាកម្មកររោងចក្រ​កាត់ដេរ ជាមន្ត្រីកងរាជអាវុធហត្ថ ជាមន្ត្រីយោធា ជាកម្មករសំណង់ បុគ្គលិកធនាគារ អ្នកដឹកជញ្ជូនទំនិញអនឡាញ ជាងដែក អ្នកលក់ដូរតាមផ្លូវ ជាងអ៊ុតសក់ អ្នកធ្វើការនៅKTV ធ្វើការនៅសិប្បកម្ម​ទឹកកក SCI នៅខណ្ឌដង្កោ ជាដើម។​

ក្នុង​នោះ ក៏មានកម្មករ ជាងទឹក ជាងភ្លើង នៅការដ្ឋានខនដូ អារ៉ាកាវ៉ា នៅផ្សារទឹកថ្លា ក្នុងខណ្ឌសែនសុខ ង្មករ​សំណង់ នៅការដ្ឋាន​អារ៉ាការភានដូ អារ៉ាកាវ៉ា នៅផ្សារទឹកថ្លា រកឃើញឆ្លងកូវីដ១៩ ផងដែរ​។ កាលពីប៉ុន្មានថ្ងៃមុន ក៏ផ្លូវ ជាងអ៊ុតសក់រកឃើញឆ្លងកូវីដ១៩ ចំនួន ១៩នាក់ កាលពីថ្ងៃទី១៧ ខែឧសភា ផងដែរ​។ កាលពីសប្តាហ៍​មុន ក៏មានកម្មករ​សំណង់ នៅការដ្ឋាន​អារ៉ាកាវ៉ា នៅផ្សារទឹកថ្លា ក្នុងខណ្ឌសែនសុខ រកឃើញ​​ឆ្លងកូវីដច្រើននាក់​រួចមកហើយ​។

កាលពីថ្ងៃទី១៧ ខែឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរកឃើញ​​ស្ត្រីចិន ២នាក់ និងបុរសចិនម្នាក់ ឆ្លងកូវីដ១៩ ផងដែរ។ ជនជាតិចិនទាំង ៣នាក់នេះ បានទៅស្នើសុំ​លិខិត​ធ្វើតេស្តរកកូវីដ ដើម្បីចេញទៅក្រៅប្រទេស​។​ ព្រឹត្តិការណ៍ឆ្លង​សហគមន៍ថ្ងៃ២០កុម្ភៈ ផ្ទុះឡើងដំបូង​ពីជនជាតិចិន រស់នៅភ្នំពេញ ដែលបានទៅស្នើសុំ​លិខិត​បញ្ជាក់ធ្វើតេស្តរកកូវីដ ដើម្បីចេញ​ទៅក្រៅប្រទេស​៕​

Picture

Picture
Picture
Picture
Picture
Picture