ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយប្រហារ​តាម​រយៈ iPhone Calendar កាន់តែ​មានការ​កើនឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់ Malwarebytes ដែល​ជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ការពារ​មេរោគ​ដ៏​ល្បី​មួយ​នោះ​បាន​បង្ហាញ​ថា ជនខិលខូច​បាន​កំពុង​តែ​បង្កើន​ការ​វាយប្រហារ​តាម​រយៈ iPhone Calendar ដោយ​បញ្ចូល​នូវ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ទៅ​ក្នុង​ប្រតិទិន​របស់​អ្នក​ប្រើប្រាស់ ដែល​ទាក់ទង​ទៅ​នឹង​កម្មវិធី​អាសអាភាស…

រាជធានី​ភ្នំពេញ ៖ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់ Malwarebytes ដែល​ជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ការពារ​មេរោគ​ដ៏​ល្បី​មួយ​នោះ​បាន​បង្ហាញ​ថា ជនខិលខូច​បាន​កំពុង​តែ​បង្កើន​ការ​វាយប្រហារ​តាម​រយៈ iPhone Calendar ដោយ​បញ្ចូល​នូវ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ទៅ​ក្នុង​ប្រតិទិន​របស់​អ្នក​ប្រើប្រាស់ ដែល​ទាក់ទង​ទៅ​នឹង​កម្មវិធី​អាសអាភាស ឬ​ពួក​គេ​អះអាង​ថា ទូរស័ព្ទ​របស់​លោក​អ្នកមាន​មេរោគ ឬ​កំពុង​តែ​រង​ការ​វាយប្រហារ ។ នេះបើយោងតាម នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះ ។

ជាមួយនឹង​ការ​វាយប្រហារ​នេះ ជនខិលខូច​បាន​បង្កើត​គេហទំព័រ​ក្លែងក្លាយ ឬ​ប្រើ​គេហទំព័រ​ដែល​ពួក​គេ​បាន​លួច​ចូល​កាន់កាប់ ដើម្បី​ធ្វើការ​បោក​បញ្ឆោត​ជន​រង​គ្រោះ​ឱ្យ​ឯកភាព​បញ្ចូល​នូវ​ព្រឹត្តិការណ៍​ផ្សេង​ៗ​ទៅ​ក្នុង​ប្រតិទិន​ដែល​ទាក់ទង​ទៅ​នឹង​កម្មវិធី​មេរោគ ឬ​អាសអាភាស ។

ប្រសិនបើ​ជន​រង​គ្រោះ​មិន​ឯកភាព ឬ​ចុច​នៅ​លើ​ពាក្យ «Cancel » វិញ​នោះ​ពួក​គេ​នឹង​បង្ហាញ​នូវ​ទំព័រ​ថ្មី​ដែល​មាន​ពាក្យពេចន៍​ព្រមាន​ថា ទូរស័ព្ទ​របស់​លោក​អ្នកមាន​មេរោគ ឬ​កំពុង​តែ​រង​ការ​វាយប្រហារ ហើយ​បង្ហាញ​លោក​អ្នក​នូវ​កម្មវិធី​ដើម្បី​ការពារ​សុវត្ថិភាព​ទូរស័ព្ទ ។

ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា កម្មវិធី​ទាំងនោះ គឺជា​កម្មវិធី VPN ដែល​មិន​មានដំណើរ​ការ ហើយ​ថែម​ទាំង​ទាមទារ​ឱ្យ​ជន​រង​គ្រោះ​បង់ថ្លៃ​សេវា​ពី ៩ ទៅ​១០​ដុល្លារ ក្នុង​មួ​យស​ប្តា​ហ៍​ទៀត​ផង ។

ប្រសិនបើ​លោក​អ្នក​បាន​ឯកភាព​ឱ្យ​មានការ​បញ្ចូល​នូវ​ព្រឹត្តិការណ៍​ទៅ​ក្នុង​ប្រតិទិន​ហើយ​នោះ លោក​អ្នក​អាច​ធ្វើការ​លុប​វា​ចោល​បាន​ដោយ បើក​កម្មវិធី Calendar > ចុច​លើ​ពាក្យ «Calendars» ដែល​នៅ​កណ្ដាល ផ្នែក​ខាងក្រោម​ស្គ្រី​ន > ចុច​លើ​អក្សរ «i» ដើម្បី​លុប​ចោល​អ្វី​ដែល​មាននៅ​ក្នុង​ផ្នែក «SUBSCRIBED» ប្រសិនបើ​លោក​អ្នកមាន​។

គួរ​បញ្ជាក់​ថា​ប្រសិនបើ​លោក​អ្នក​មិនឃើញ​មាន​ផ្នែក «SUBSCRIBED»​នេះ​មាន​ន័យ​ថា លោក​អ្នក​មិន​បាន​ឯកភាព​ឱ្យ​មានការ​បញ្ចូល​នូវ​ព្រឹត្តិការណ៍​ទៅ​ក្នុង​ប្រតិទិន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ