ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រន្ទះកាចសាហា.វខ្លាំង​​ម្ល៉េះ​ ! បា.ញ់​ផ្ទះ​​ឆេះឡើង​​សន្ធោ​​​សន្ធៅ ​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ រន្ទះ​បាន​បាញ់​ផ្ទះ​ពលរដ្ឋ​​១​ខ្នង​បណ្ដាល​ឲ្យ​ឆេះឆាប​អស់​ទាំ​ស្រុង ប៉ុន្តែ​ចាត់ទុកជាសំណាងមួយ​ដែល​មិន​មាន​​មនុស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ កាលពី​ព្រលប់​ថ្ងៃ​ទី​១៧ ​​ឧ​ភា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ភូមិ​ថ្ម​ហាលវាល ឃុំ​២​ធ្នូ ស្រុក​ស្នួល…

ខេត្ត​ក្រចេះ​ ៖ រន្ទះ​បាន​បាញ់​ផ្ទះ​ពលរដ្ឋ​​១​ខ្នង​បណ្ដាល​ឲ្យ​ឆេះឆាប​អស់​ទាំ​ស្រុង ប៉ុន្តែ​ចាត់ទុកជាសំណាងមួយ​ដែល​មិន​មាន​​មនុស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ កាលពី​ព្រលប់​ថ្ងៃ​ទី​១៧ ​​ឧ​ភា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ភូមិ​ថ្ម​ហាលវាល ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។

នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ​គ្រោះ​ធម្មជាតិ​រហូតបង្ក​ឲ្យ​កើត​នូវ​គ្រោះ​អគ្គិភ័យ​មួយ​នេះ ​ផ្ទះ​ពលរដ្ឋ​​មួ​យខ្នង​មាន​ទំហំ៨x១៦ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស្លឹក បាន​ឆេះ​អស់ទាំង​ស្រុង ដែលកម្រកើតឡើងបំផុត ។

នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ ម្ចាស់ផ្ទះ​រង​គ្រោះខាងលើ ឈ្មោះ ជួន សឿ​ន ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះអ៊ី ធា​វិ អាយុ ៣៥​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​តើ​ត​ហេតុ​ខាងលើ​។ គ្រោះ​អគ្គិភ័យ​នេះ​បាន​បំផ្លាញអស់ទ្រព្យ​សម្បត្តិ​រួម​មាន​៖ គ្រែ ១, ទូទឹកកក១, ទូ​ដាក់​ខោអាវ ១, គ្រឿង​សង្ហារ​រឹម ១​ឈុត​, ប្រាក់​រៀលចំនួន២៣​លាន​រៀល សរុប​ជា​ថវិកា​ក្នុង​ការ​ខូចខាត​ចំនួន​ប្រមាណ៣​ម៉ឺន​ដុល្លារ ។

គួ​របញ្ជាក់​ដែរថា​ ករណី​ខាងលើ​នេះ មិន​បណ្តាល​អោយ​រងគ្រោះថ្នាក់ ឬ​បាត់បង់​អាយុជីវិត​មនុស្ស​នោះ​ទេ ដោយសារ​តែ​ម្ចាស់ផ្ទះ​មិន​នៅ ។​ក្នុង​ករណី​នេះ​ដែរ​ កម្លាំង​នគរបាល​សង្គ្រោះ​អគ្គិ​ភ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួលបាន​ធ្វើការ​បាញ់​ពន្លត់ អស់​ទឹកចំនួន ០១​រថយន្ត ទើប​រលត់​អស់ និង​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​បន្ត​ទៅ​ផ្ទះ​ជិតខាង​នោះ​ទេ​។ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ