ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅពីឧត្តរមានជ័យ ដល់ប៉ៃលិន ទើបរកឃើញកូវីដ!

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុមគ្រូពេទ្យ រួមទាំង​ក្រុម​អាជ្ញាធរ​មូលដ្ឋាន កងកំលាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន បាន​ហ៊ុំព័ទ្ធ បិទ​ផ្ទះសំណាក់ សោភា រួមទាំង​ទីតាំង​លក់​សំបក​កង់​រថយន្ត និង​ទីតាំង​លក់​បាយ រយៈពេល…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុមគ្រូពេទ្យ រួមទាំង​ក្រុម​អាជ្ញាធរ​មូលដ្ឋាន កងកំលាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន បាន​ហ៊ុំព័ទ្ធ បិទ​ផ្ទះសំណាក់ សោភា រួមទាំង​ទីតាំង​លក់​សំបក​កង់​រថយន្ត និង​ទីតាំង​លក់​បាយ រយៈពេល ១៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១៦​ឧសភា​។ ទីតាំង​បិទ​ខ្ទប់ទាំងនេះ ស្ថិតនៅ​ក្នុងភូមិ​អូរ​ច​ញ្ជៀ​ន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយសារតែ​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩​។​

​ទាក់ទិន​ទៅ​និង​ហេតុការណ៍​បិទ​ខ្ទប់​ផ្ទះសំណាក់ ដែលមាន​យីហោ​សោភា រួម​ទីតាំង​លក់​សំបក​រថយន្ត និង​កន្លែង​លក់​បាយ​នេះ ដោយសារតែ​មានឈ្មោះ គេង រ៉ាវី ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្តរ​បស់​ក្រុមហ៊ុន​លក់​សំបក​កង់​រថយន្ត Wing Forco មាន​វិជ្ជមាន COVID១៩ បាន​ចូលទៅ​ទីនោះ ហើយ​បុរស​នោះ ធ្វើដំណើរ​រហូតដល់​ខេត្ត​ប៉ៃលិន ទើប​រកឃើញ​ឆ្លង​កូ​វីដ​១៩​។​

​លោក នៅ សំអន ប្រធាន​មន្ទីរពេទ្យ​ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថា ឈ្មោះ គេង រ៉ាវី បានធ្វើ​ដំណើរ​ចេញពី​លំនៅឋាន កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ ដោយ​បើកបរ​រថយន្ត លក់​សំបក​រថយន្ត តាម​ខេត្ត​ក្រុង រហូតមក​ទល់នឹង​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១
​ឈ្មោះ គេង រ៉ាវី បាន​ចូលមក​ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់ សោភា ចូលទៅ​ទីតាំង​លក់​សំបក​កង់​រថយន្ត និង​ចូលទៅ​ទីតាំង​លក់​បាយ​មួយកន្លែង​ផ្សេងទៀត ហើយ​បាន​បន្ត​ធ្វើដំណើរ ទៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ទើប​គ្រូពេទ្យ ខេត្ត​ប៉ៃលិន រកឃើញ​បុរស​នេះ វិជ្ជមាន COVID១៩​។​

​លោក នៅ សំអន បន្តថា យោងទៅលើ​ទីតាំង​ផ្ទះសំណាក់​សោភា ទីតាំង​លក់​សំបក​រថយន្ត ទីតាំង​លក់​បាយ ដែលមាន​ការពាក់ព័ន្ធ​នឹង​ឈ្មោះ គេង រ៉ាវី ដូច្នេះហើយ​ត្រូវតែ​អនុវត្តន៍​ធ្វើ​ច​តា​ឡី​ស័ក ក្នុង​រយៈពេល ១៤​ថ្ងៃ ដើម្បី​ពិនិត្យ​សំណាក​លើក​ទី​១ និង​លើក​ទី​២ ហើយ​ទីតាំង​ទាំងនោះ ត្រូវ​បិទ​ខ្ទប់​រយៈពេល ១៤​ថ្ងៃ​ដែរ​។​

​លោក នៅ សំអន បន្តថា ទីតាំង​ទាំង ៣​កន្លែង​នេះ មាន​មនុស្ស ១៥​នាក់ ត្រូវបាន​យក​សំណាក និង​ធ្វើ​ច​តា្ត​ឡី​ស័ក​។ ការពិនិត្យ​សំណាក លើក​ទី​១ គឺ​អវិជ្ជមាន​។ តែ​ត្រូវ​រង់ចាំ​ពិនិត្យ​លើក​ទី​២ បន្តទៀត ក្នុង​រយៈពេល ១៤​ថ្ងៃ​បន្ត​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ