ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​លុយ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ គាស់​សាលាឃុំ​ចូល​លួច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ ពី​បទ​លួច​លុយ​ក្នុង​សាលាឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​យប់​ថ្ងៃ​ទី​១៥…

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១​នេះ ពី​បទ​លួច​លុយ​ក្នុង​សាលាឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ដែល​បាន​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​យប់​ថ្ងៃ​ទី​១៥ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១​។

តាម​ការ​បញ្ជាក់​ពី​លោក ម៉ឹង វិសាល​សុខ មេឃុំ​ក្តុល​សែន​ជ័យ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១៥ ខែឧសភា មាន​ជនសង្ស័យ​លួច​គាស់​ចូល​ក្នុង​សាលាឃុំ ហើយ​បាន​លួច​លុយ​របស់​សាលាឃុំ​ដែល​បម្រុង​ទុក​ចំនួន ២ ៣០០ ០០០​រៀល​។ លុះ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ទើប​មន្ត្រី​សាលាឃុំ​បានដឹង​ហើយ​ក៏​បាន​រាយការណ៍ និង​ចាត់ចែង​ឲ្យ​មានការ​ស្រាវជ្រាវ រហូត​ដល់​ចាប់ខ្លួន​បាន នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា​នេះ និង​បាន​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។ ជាមួយ​គ្នា​នេះ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ រ៉េ​ត តិ អាយុ​២៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​អូរ​ល្ពៅ ឃុំ​ក្តុល​សែន​ជ័យ​ស្រុក​ទឹកផុស​។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា​ពិតជា​បាន​លួច​លុយ​ក្នុង​សាលាឃុំ​ក្តុល​សែន​ជ័យ​ពិតមែន ហើយ​បាន​យក​ប្រាក់​ចំនួន​ចំនួន ១ ៣០០ ០០០​រៀល ប្រគល់​ឱ្យ​ប្រពន្ធ និង​សល់​ប៉ុន្មាន​ខ្លួន​បាន​ផឹកស៊ី​មិន​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់​អស់​ទៅ​ហើយ​។ សមត្ថកិច្ច​នគរបាល​ខេត្ត​កំ​ពង​តែ​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា​ស្អែក​នេះ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ