ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​ប៉ុ​ល ហំ​ម​ និង​មន្ត្រី​ម្នាក់​ទៀត​សុំ​សិទ្ធ​ធ្វើ​នយោបាយ ​តែ​ក្រសួង​មិន​ទាន់​អនុញ្ញាត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ប៉ុ​ល ហំ​ម និង​អតីតមន្ត្រី​ម្នាក់​ទៀត បាន​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​តុលាការ​កំពូល​សម្រេច​លុប​សិទ្ធ​នយោបាយ ។ យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក ប៉ុ​ល ហំ​ម និង​អតីតមន្ត្រី​ម្នាក់​ទៀត បាន​ដាក់​ពាក្យសុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ បន្ទាប់​តុលាការ​កំពូល​សម្រេច​លុប​សិទ្ធ​នយោបាយ ។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​អះអាង​ថា ក្រសួង​មិន​ទាន់​អនុញ្ញាត​នោះ ដោយសារ​ទម្រង់​លិខិតស្នើ​សុំ​មិន​ទាន់​ត្រឹមត្រូវ ។

យោង​តាម​បណ្តាញ សារព័ត៌​មានបាន​មួយ​ចុះ​ផ្សាយ​ថា មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ឧសភា ឆ្នាំ​២០២១ បាន​ទៅ​ដល់​ក្រសួងមហាផ្ទៃ មាន​បំណង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

មន្ត្រី​ទាំង​២​នាក់​នោះ ម្នាក់ គឺជា​លោក ប៉ុ​ល ហំ​ម អតីត​អនុប្រធាន​គណបក្ស និង​ម្នាក់​ទៀត​លោក ផា​ន់ ច័ន្ទ​ស័ក្តិ ដែល​គេ​ស្គាល់​ថា ជា​មេធាវី​ការពារ​ឱ្យ​លោក កឹ​ម សុខា ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ឯកឧត្តម ខៀវ សុភ័គ ត្រូវ​បាន​ស្រង់​សំដី នៅ​ដដែល​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួងមហាផ្ទៃ មិន​ទាន់​បាន​ទទួល​ពាក្យសុំ​ជា​ផ្លូវការ​ពី​សាមីខ្លួន​នៅឡើយ​ទេ បន្ទាប់​ពី​គាត់​បាន​កាន់​ក្រដាស​មួយ​សន្លឹក​មក ដែល​មិន​ទាន់​អាច​យក​ជា​ប្រើ​ការ​បាន មិន​ទាន់​ពេញ​លក្ខណៈ​នៃ​ការ​ស្នើ​សុំ ។

ឯកឧត្តម ខៀវ សុភ័គ បញ្ជាក់​ថា​« ពេល​ណា​ពួក​គាត់ មក​ម្តងទៀត ជាមួយនឹង​ការ​រៀបចំ​បែបបទ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ក្រសួង​នឹង​ទទួល​ជា​ផ្លូវការ ។ តាម​មន្ត្រី​ប្រាប់​ខ្ញុំ​ថា ឃើញ​គាត់​អញ្ជើញ​មក​មែន​គាត់​កាន់​ក្រដាស​មួយ​សន្លឹក​មក ដែល​មិន​ទាន់​អាច​យក​ជា​ប្រើ​ការ​បាន មិន​ទាន់​ពេញ​លក្ខណៈ នៃ​ការ​ស្នើ​សុំ​យើង​ក៏​បាន​សុំ​ឱ្យ​គាត់​រៀបចំ​បែបបទ​ឡើង​វិញ ហើយ​គាត់​អញ្ជើញ​ទៅ​វិញ​ទៅ​។

សរុប​មក​វិញ យើង​អាច​និយាយ​បាន​ថា រហូត​មក​ដល់​ពេល​នេះ ក្រសួងមហាផ្ទៃ មិន​ទាន់​បាន​ទទួល​ពាក្យសុំ​ជា​ផ្លូវការ​ពី​សាមីខ្លួន​នៅឡើយ​ទេ ។ ពេល​ណា​គាត់​មក​ម្តងទៀត យើង​ទទួល​ទៅ ឱ្យ​តែ​គាត់​រៀបចំ​បែបបទ​ឱ្យ​បាន​ត្រឹមត្រូវ ។ តែ​ព្រឹក​មិ​ញ​នេះ គាត់​ពិតជា​បាន​មក​ជួប​ប្រាស្រ័យ​ទាក់ទង និង​កាន់​លិខិត​មក​មែន​»​។

សូមរ​ឮ​កថា កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២១ កន្លង​ទៅ អតីតមន្ត្រី​គណបក្ស​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចំនួន​៧​នាក់ ដែល​គេ​ដឹង​ថា សុទ្ធតែ​ជា​អ្នក​ស្និទ្ធ​ជាមួយ លោក កឹ​ម សុខា បាន​នាំ​គ្នា​ដាក់​លិខិត ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ តាម​រយៈ​ក្រសួងមហាផ្ទៃ ។ បន្ទាប់​មក នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១ ព្រះមហាក្សត្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ ផ្តល់​នីតិសម្បទា​នយោបាយ​ឡើង​វិញ ដល់​មន្ត្រី​ទាំងនោះ ។

មន្ត្រី​ទាំង​៧​នាក់​នេះ រួម​មាន ៖ លោក មុត ច​ន្ថា លោក យ៉ែ​ម ប៉ុ​ញ្ញា​ឫទ្ធិ លោក ជុំ ចន្ទ​ដា​រិ​ន លោក ទួត ឃឿ​ន លោក ឡា​ត់ លី​តេ​យ្យ លោក ឡុ​ង គឹ​ម​ឃ​ន និង​លោក យ៉ង់ ផា​ន់​ណេ​ត ។

បើ​គិត​ត្រឹម ថ្ងៃ​ទី​១៧ ខែមេសា អតីតមន្ត្រី​គណបក្ស ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ មាន​ចំនួន​២២​នាក់ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដែល​២២​នាក់​នេះ ស្ថិត​ក្នុង​ចំណោម​មន្ត្រី​ចំនួន​១១៨​នាក់​(​ស្លាប់​ម្នាក់​) ដែល​ជាប់​បំរាម មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ មន្ត្រី​ទាំង​អស់នេះ មួយ​ចំនួន​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ និង​បាន​បង្កើត​គណបក្ស​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ រួម​មាន ៖ លោក គង់ គាំ និង​លោក គង់ មុនី​កា បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ ។ លោក រៀល ខេ​ម​រិ​ន្ទ បើក​គណបក្ស ខ្មែរ​អភិរក្ស ។ លោក ជីវ កត្តា និង​លោក កង គឹ​ម​ហាក់ ដឹកនាំ​បក្ស ខ្មែរ​ស្រលាញ់​ជាតិ ។ និង​លោក អ៊ូ ចន្ទ​រ័​ត្ន បើក​បក្ស កែទម្រង់​កម្ពុជា ។

សូម​ជម្រាប​អតីតមន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​ហើយ​បាន​ងាក​មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ក្រោយ​ពី​ពួក​គេ​មើលឃើញ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ពិសេស​នោះ​លោក សម រ​ង្ស៊ី មិន​ចូល​ស្រុក ដើម្បី​ដោះស្រាយ​នយោបាយ​នៅ​កម្ពុជា​បាន​ឡើយ ខណៈ​សុំ​ណុំ​រឿង​របស់​លោក​កឹ​ម សុខា បាន​កំពុង​ស្ថិត​ដៃ​តុលាការ​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ