ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​អណ្តែត​ទឹក​ក្នុង​ទន្លេ ផ្អើល​ក្បែរ​ព្រះ​អង្គ​ដង​កើរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សាកស​.​ព​បុរស​វ័យ​ជាង​៣០​ម្នាក់ ដែល​មាន​សភាព​ហើម​ស្អុយ​មើល​មុខ​លែង​ស្គាល់​ទៅ​ហើយ​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹកទន្លេ​ក្បែរ​ព្រះ​អង្គ​ដង​កើរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​ទាំង​ព្រឹក​។ ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សាកស​.​ព​បុរស​វ័យ​ជាង​៣០​ម្នាក់ ដែល​មាន​សភាព​ហើម​ស្អុយ​មើល​មុខ​លែង​ស្គាល់​ទៅ​ហើយ​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​ទឹកទន្លេ​ក្បែរ​ព្រះ​អង្គ​ដង​កើរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​ទាំង​ព្រឹក​។ ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ក្នុង​ទឹកទន្លេ​ក្បែរ​ព្រះ​អង្គ​ដង​កើរ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា សាកស​.​ព​បុរស​រង​គ្រោះ​មាន​អាយុប្រមាណ​ជា​ជាង ៣០​ឆ្នាំ និង​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ ហើយ​មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​ម្តុំ​ព្រះ​អង្គ​ដង​កើរ ខណៈ​ពេល​ពួក​គាត់​កំពុង​តែ​អង្គុយ​លក់​ផ្កា ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​សាកស​.​ព​បុរស​ម្នាក់​ដែល​មាន​សភាព​ហើម​ស្អុយ​យ៉ាង​ខ្លាំង​មួយ​អណ្តែត​ក្នុង​ទឹកទន្លេ ពេល​នោះ ក៏​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នាំ​គ្នា​ទៅ​ចោមរោម​មើល និង​បាន​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​សមត្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​បានដឹង​ពី​រឿង​នេះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ខាងលើ រួច​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យមក​ធ្វើការ​ត្រួតពិនិត្យ​ផង​ដែរ ។

បន្ទាប់​មក​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ស្រង់​សាកស​.​ព​បុរស​រង​គ្រោះ​ដាក់​លើ​មាត់ច្រាំង រូ​ច​ធ្វើការ​ត្រួតពិនិត្យ និង​កោសល​វិ​ច្ច័​យ ហើយ​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះតែ​គ្មាន​ឯកសារ​សម្គាល់​ខ្លួន​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សាកស​.​ព​របស់​បុរស​រង​គ្រោះ​ឃើញ​ថា បុរស​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​តែ​លង់ទឹក បន្ទាប់​ពី​ពិនិត្យ​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​ដឹក​យកស​.​ព​ជន​រង​គ្រោះ​ទៅ​តម្កល់​ទុក​នៅ​វត្ត​ចាក់​អង្រែ​លើ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ