ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ថ្ងៃ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសច​រជិត​៥​ម៉ឺន​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ឱកាស​ពិធី​ចម្រើន​ព្រះ​ជន្ម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ទី​ពីរ​នៃ​ខែឧសភា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែឧសភា…

រាជធានី​ភ្នំពេញ​ ៖ ក្នុង​ឱកាស​ពិធី​ចម្រើន​ព្រះ​ជន្ម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី និង​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ទី​ពីរ​នៃ​ខែឧសភា រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែឧសភា ឆ្នាំ​២០២១ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជិត​៥​ម៉ឺន​នាក់​ ។​ នេះ​យោង​តាម​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួងទេសចរណ៍​។

ឯកឧត្តម ថោ​ង ខុ ន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា «​ភ្ញៀវ​សរុប​មាន​ចំនួន ៤៩,៩៣០ នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ៤៩,៣៦៤ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៥៦៦ នាក់ គឺ​មានការ​កើនឡើង​ប្រមាណ ១៥៣.៣% ធៀប​នឹង​ស​ប្តា​ហ៍​មុន និង​កើនឡើង​ប្រមាណ ៤៥៧,២៥% បើសិន​ធៀប​នឹង​ស​ប្តា​ហ៍​ដំបូង ដែល​រាជរដ្ឋាភិបាល​បាន​បិទ​បញ្ចប់​ការ​បិទ​រមណីយដ្ឋាន​ទូ​ទាំង​ប្រទេស ​។ ប៉ុន្តែ​ក៏​នៅ​ទាប​ជាង​សភាព​ការ​ណ៏​មុន ២០ កុម្ភៈ ប្រមាណ ៨០% នៅឡើយ (​ដែល​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​មាន​ចំនួន​ជា​មធ្យម​ប្រមាណ ២០-២៥ ម៉ឺន​នាក់ នា​ចុង​ស​ប្តា​ហ៍​)»​។

គោលដៅ​ទេសចរណ៍​សំខាន់​ៗ​ដែល​មាន​សកម្មភាព​ទេចរ​ច្រើន​ជាងគេ រួម​មាន​៖ ខេត្តកំពត ១០,៩៤២ នាក់​, ខេត្តបាត់ដំបង ៧,៧១០ នាក់​, ខេត្តកំពង់ស្ពឺ ៥,៩១៣​នាក់​, ខេត្តសៀមរាប ៤,៧៤២ នាក់​, ខេត្ត​កែប ៤,៣០៤​នាក់​, ខេត្តកំពង់ចាម ៣,០៩៥​នាក់​, ខេត្តព្រះវិហារ ២,០០៣​នាក់​, ខេត្ត​ព្រះ​សីហ​នុ ១,៩៨៤​នាក់​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ទេសចរ​ក្នុងស្រុក ពិសេស​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ជុំវិញ បាន​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​បណ្តើរ ដែល​ខុស​ពី​រយៈពេល ២ ស​ប្តា​ហ៍​កន្លង​មក ភាគច្រើន​គឺជា​ភ្ញៀវ​ក្នុង​ខេត្ត​ផ្ទាល់​។ បណ្តា​ខេត្ត​ដែល​មាន​អត្រា​ទាប​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​ក៏​បាន​ដើរ​កម្សាន្ត​កាន់តែ​ច្រើន​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ខ្លួន​ផ្ទាល់ ប៉ុន្តែ​ភាគច្រើន គឺជា​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​ជា​លក្ខណៈ​ក្រុម​គ្រួសារ និង​ការ​ជួបជុំ​ជា​ក្រុម​តូច​ក្នុង​ចំណោម​មិត្ត​ភ័​ក្ត ពិសេស​ក្រុម​យុវជន ដែល​បាន​ជ្រើស​ការ​ធ្វើ​ដំណើរ ទៅ​កាន់​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ផ្សេង​ព្រេង ដែល​ជា​កន្លែង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រក្សា​គម្លាត​សុវត្ថិភាព​។

ក្រុមហ៊ុន​ទេសចរណ៍​មួយ​ចំនួន​ក៏​បាន​និង​កំពុង​រៀបចំ​កញ្ចប់​ទស្សនកិច្ច ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ទៅ​កាន់​គោលដៅ​ទេសចរណ៍​នៅ​តាម​បណ្តា​ខេត្ត​ដែល​មាន​អត្រា​ឆ្លង​ទាប​នៃ​ជំងឺ​កូ​វី​ដ​-១៩​ផង​ដែរ​។

ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ចំនួន ក៏​បាន​និង​កំពុង​រៀបចំ​បើក​ដំណើរការ​ជា​បណ្តើរ​ៗ​ឡើង​វិញ ដោយ​បាន​អនុវត្ត​យ៉ាង​ម៉ត់ចត់​តាម​វិធានការ «៣ កុំ​» និង «៣ ការពារ​» រួម​ជាមួយ​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ និង​វិធានការ​រដ្ឋបាល​ដោយឡែក​របស់​រាជធានី​-​ខេត្ត​នីមួយ​ៗ ដូច​ជា ការ​បន្ត​ហាមឃាត់​ការ​លក់​គ្រឿង​ស្រវឹង និង​ការ​ហាមឃាត់​ការ​ជួបជុំ​មនុស្ស​អ៊ូអរ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ