ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​បន្លំ​យក​លុយ​ពី​ក្នុង​ទូវី​ង​អស់​ជិត​១​ម៉ឺន​ដុល្លារ ធ្វើ​ឱ្យ​ម្ចាស់​បាន​ត្រឹម​អង្គុយ​សោកស្តាយ

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​វេរ​លុយ​វី​ង ស្ថិត​ក្នុងភូមិ​បុ​ណ្ណា ឃុំ​ព្រះពុទ្ធ…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​វេរ​លុយ​វី​ង ស្ថិត​ក្នុងភូមិ​បុ​ណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ករណី​ចោរ​មួយ​ក្រុម​ដែល​គេ​ច្រើន​តែ​ហៅ​ថា (​ក្រុម​ដៃ​មឹក​) បាន​បន្លំ​ចូល​លួច​យក​ប្រាក់​អស់​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លារ​ទាំង​ព្រឹក ដែល​ធ្វើ​ម្ចាស់​លុយ​បាន​ត្រឹម​អង្គុយ​សោកស្តាយ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឈុំ ស៊ុន​ណា​រី ភេទ​ស្រី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុ​ណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា អំពើ​លួច​ខាងលើ​នេះ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​បាន​បាត់បង់​ប្រាក់​ជិត​១០.០០០​ដុល្លារ រួម​មាន ៖ ១-​លុយ​ខ្មែរ​៣៦.០០០.០០០​រៀល​, ២-​លុយ​ដុល្លារ ១.០០០ ដុល្លារ​អា​មេ​រិ​ក​, ៣.​សៀវភៅ​ធនាគារ​អ​ម្រិ​ត ២​ក្បាល​, ៤-​កាត​វី​ង​២​សន្លឹក និង​៥-​កាបូបស្ពាយ​ចំហៀង​១ ។

បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​តូប​លក់​អីវ៉ាន់​ចាប់ហួយ និង​ដូរ​លុយ​វី​ង​ដូច​សព្វដង នឹង​មាន​អតិថិជន​ចេញ​-​ចូល​ទិញ និង​លក់ដូរ​ដូច​ធម្មតា លុះដល់​វេលា​ម៉ោង​៨​និង​៣២ នាទី​ព្រឹក ក៏​មាន​ជនសង្ស័យ​មួយ​ក្រុម ដំបូង​មាន​គ្នា​២​នាក់ (​ក្នុង​នោះ​ស្រី​ម្នាក់​) បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មក​ឈប់​មុខ​តូប​លក់​ចាប់ហួយ​របស់​គាត់ ។

ស្ត្រី​រង​គ្រោះ​បន្ត​ថា ពេល​នោះ​ជនសង្ស័យ​ម្នាក់​ជា​ស្រី​បាន​ចុះ​ពីលើ​ម៉ូតូ រួច​ដើរទៅ​សួរ​គាត់ (​ជន​រង​គ្រោះ​) សុំ​ដូរ​លុយ​ដុល្លារ​យក​លុយ​ខ្មែរ រួច​ស្ត្រី​រូប​នោះ​ក៏​បាន​ដក​ប្រាក់​ដុល្លារ​ប្រភេទ​ក្រដាស់​១០០ ឲ្យ​ទៅ​ជន​រង​គ្រោះ ហើយ​គាត់​ជា​ជន​រង​គ្រោះ​ក៏​បាន​ចូល​ក្នុង​ទូ​វី​ង ដើម្បី​យក​លុយ​ខ្មែរ​ដូរ​ឲ្យ​ជនសង្ស័យ លុះ​ពេល​ដូរ​លុយ​នោះ​ហើយ ជនសង្ស័យ​ទាំង​២​នាក់​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ​ទិស​ខាងលិច​បាត់​ទៅ ។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ម៉ោង​៨​និង​៥២​នាទី​ព្រឹក​ថ្ងៃ​ដដែល ពោល​គឺ​កន្លះ​ម៉ោង​ក្រោយមក ក្រុម​ជនសង្ស័យ​ដដែល​នោះ​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​មក​ឈប់​នៅ​ក្បែរ​តូប​លក់ដូរ​របស់​គាត់​ម្តងទៀត ពេល នោះ ជនសង្ស័យ​ម្នាក់​ជា​ស្រី​ក៏​បាន​ចុះ​មក​ទិញ​ស្រា​បៀចំនួន​មួយ​កេស ។ ដោយ​ឃើញ​ជន​រង​គ្រោះ​នៅ​តែ​ម្នាក់ឯង ក៏​ស្រាប់តែ​ជនសង្ស័យ​ម្នាក់​ទៀត​ក៏​បាន​ដើរ​ចូល​ក្នុង​ទូ​វី​ង រួច​ធ្វើ​សកម្មភាព​លួច យក​លុយ​របស់​គាត់ ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​ក្រុម​ចោរ​ដៃ​មឹក​ចេញ​ទៅ​ផុត មួយសន្ទុះ​ក្រោយមក ទើប​គាត់ (​ជន​រង​គ្រោះ ) បានដឹង​ថា​បាត់​លុយ​អស់រលីង​ពី​ក្នុង​ទូ ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​តេ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ឃុំ​ព្រះពុទ្ធ ដើម្បី​ឲ្យ​ជួយ​ចាប់ចោរ ប៉ុន្តែ​នៅ​ពេល​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង ចុះ​ទៅ​ដល់ ក្រុម​ចោរ​ដៃ​មឹក​បាន​គេ​ខ្លួន​បាត់​អស់​ទៅ​ហើយ ។

ទោះបីជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​ដុតដៃដុតជើង​ធ្វើ​កំណត់ហេតុ ដើម្បី​ទុក​ធ្វើការ​ស្រាវជ្រាវ​បន្ត​ស្វែងរក​មុខសញ្ញា​ចាប់ខ្លួន​ក្រុម​ចោរ (​ដៃ​មឹក​) ដែល​រាវ​ទូរ​វី​ង រួច​យក​អស់ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទាំង​ព្រឹក​នេះ ដើម្បី​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ