ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គួរ​មាន​ផែនការ​ផលិត​ទុរេន​១​លាន​តោន​នៅ​ឆ្នាំ​២០២៥ អាច​រក​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​ខាង​កសិកម្ម​និង​ជា​ស្ថាបនិក​សហគមន៍​សម្បួ​សប្បាយ លោក​បណ្ឌិត យ៉ង​សាំង​កុមារ​បានឱ្យ​ដឹង​ថា​ថៃ​មាន​ផែនការ​ក្លាយជា​ប្រទេស​លេខ​១​ខាង​ផលិត​ទុរេន ដោយ​កាលពី​ឆ្នាំ​២០២០​ប្រ​ទស​ថៃ​ផលិត​ទុរេន​បាន​១,១១​លាន​តោន​គឺ​លេខ​២​បន្ទាប់​ពី ឥណ្ឌូ​នេ​ស៊ី​ដែល​ផលិត​បាន ១,២ លាន​តោន​។​តែ​នៅ​ចន្លោះ​ឆ្នាំ​២០២១​ទៅ​២០២៥​នេះ​ថៃ​មាន​ផែនការ​បង្កើន​រហូត​ដល់​២​លាន​តោន​មួយ​ឆ្នាំ​។ លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា​«​កម្ពុជា​គួរ​មាន​ផែនការ​ផលិត​ទុរេន​១​លាន​តោន​នៅ​ឆ្នាំ​២០២៥ ដែល​អាច​នាំ​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​។​តែ​យើង​ត្រូវ​មានការ​ដឹកនាំ​នយោបាយ​កសិកម្ម​ដែល​យកចិត្តទុកដាក់​រឿង​នេះ​។​ការ​រៀបចំ​ឱ្យ​មានកម្ម​វី​ធី​ជាតិ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ដំណាំ​ទុរេន​ជា​ផ្នែក​សំខាន់​នៃ​គោលនយោបាយ​កសិកម្ម​។​តាម​រយ​:​សហគមន៍​សម្បូ​សប្បាយ​យើ​នឹង​ពង្រីក​ការ​ដាំ​ទុរេន​ឱ្យ​បាន​១០០០០​គុ​ម្ភ​នៅ​ឆ្នាំ​២០២២…

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​ខាង​កសិកម្ម​និង​ជា​ស្ថាបនិក​សហគមន៍​សម្បួ​សប្បាយ លោក​បណ្ឌិត យ៉ង​សាំង​កុមារ​បានឱ្យ​ដឹង​ថា​ថៃ​មាន​ផែនការ​ក្លាយជា​ប្រទេស​លេខ​១​ខាង​ផលិត​ទុរេន ដោយ​កាលពី​ឆ្នាំ​២០២០​ប្រ​ទស​ថៃ​ផលិត​ទុរេន​បាន​១,១១​លាន​តោន​គឺ​លេខ​២​បន្ទាប់​ពី ឥណ្ឌូ​នេ​ស៊ី​ដែល​ផលិត​បាន ១,២ លាន​តោន​។​តែ​នៅ​ចន្លោះ​ឆ្នាំ​២០២១​ទៅ​២០២៥​នេះ​ថៃ​មាន​ផែនការ​បង្កើន​រហូត​ដល់​២​លាន​តោន​មួយ​ឆ្នាំ​។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា​«​កម្ពុជា​គួរ​មាន​ផែនការ​ផលិត​ទុរេន​១​លាន​តោន​នៅ​ឆ្នាំ​២០២៥ ដែល​អាច​នាំ​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​។​តែ​យើង​ត្រូវ​មានការ​ដឹកនាំ​នយោបាយ​កសិកម្ម​ដែល​យកចិត្តទុកដាក់​រឿង​នេះ​។​ការ​រៀបចំ​ឱ្យ​មានកម្ម​វី​ធី​ជាតិ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ដំណាំ​ទុរេន​ជា​ផ្នែក​សំខាន់​នៃ​គោលនយោបាយ​កសិកម្ម​។​តាម​រយ​:​សហគមន៍​សម្បូ​សប្បាយ​យើ​នឹង​ពង្រីក​ការ​ដាំ​ទុរេន​ឱ្យ​បាន​១០០០០​គុ​ម្ភ​នៅ​ឆ្នាំ​២០២២ ដែល​ជា​ការ​ចាប់ផ្តើម​ដោយ​ប្រជាពលរដ្ឋ​ស្រឡាញ់​ទុរេន​»​។

ពាក់ព័ន្ធ​និង​ដំណាំ​ទុរេន​នេះ បើ​តាម​លោក​បណ្ឌិត ថា​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ គាត់​អត់​ទាន់​ឃើញ​កំណត់​ថា ទុរេន​ជា​ដំណាំ​អាទិភាព ហើយ​ត្រូវការ​គាំំ​ត្រ​អ្វីខ្លះ?​។ ចំពោះ​ខ្ញុំ ទី​១)-​ទាក់ទង​ការ​សិក្សា​កំណត់​តំបន់​ដាំ​ដុះ​ទុរេន ឬ​កន្លែង​ណា​ប្រជាពលរដ្ឋ​គួរ​ដាំ ហើយ​ដាំ​ទៅ​វាទ​ទួល​បាន​ជោគជ័យ​។​ទី​២)- ទាក់ទង​ការ​ស្រាវជ្រាវ និង​ការ​ផលិត​ពូជ​ទុរេន ព្រោះ​សព្វ​ថ្ងៃនេះ​យើង​នាំ​ចូល​ទាំងស្រុង​ពី​ប្រទេស​ថៃ​។​អីចឹង​ការ​ផលិត​ពូជ​ទុរេន​នៅ​ក្នុងស្រុក​វា​ត្រូវការ​ស្រាវជ្រាវ​។​ទី​៣)- ទាក់ទង​ការ​គាំំ​ទ្រ​និង​ការ​ការពារ​ហើយ​ផ្តល់​យោបល់​ខាង​បច្ចេកទេស​លើ​ការ​ដាំ​ដុះ​និង​ទី​៤)- ត្រៀមខ្លួន​ចូល​ទីផ្សារ​នៅ​ខាងក្រៅ​ប្រទេស​។​អីចឹង​យើង​ត្រូវ​មានការ​ចាប់ផ្តើម​និង​មាន​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដំណាំ​ទុរេន​នៅ​កម្ពុជា​។​ចំពោះ​ខ្ញុំ​យល់​ឃើញ​ថា ទុរេន​ជា​ដំណាំ​មួយ​ក្នុង​ចំណោម​ដំណាំ​សំខាន់​ៗ៤​ទៅ​៥​មុខ​ផ្សេង​ទៀត​ដែល​អាច​រក​ចំណូល​ជូន​ជាតិ​យើង​បាន​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ៗ»​។

លោក​បណ្ឌិត​លើក​ឡើង​ថា តាម​ខ្ញុំ​ធា្ល​ប់​ទៅ​ប្រទេស​ថៃ មើល​តំបន់​ដាំ​ដុះ​ទុរេន​របស់​គេ និង​បាន​ហូប​ធុ​រេ​ន​របស់​ថៃ ខ្ញុំ​ជឿ​ថា​គុណភាព​ទុរេន​របស់​ខ្មែរ​យើង​មិន​ចាញ់​ទុរេន​ថៃ​ទេ អាច​ល្អ​ជាង​ថៃ​ផង​។​សម្រាប់​កម្ពុជា តំបន់​ដែល​ធ្លាប់​ដាំ​ទុរេន​ឬ​អំណោយផល​អាច​មាននៅ​ខេត្តកំពត​។​ឥលូវ​នៅ​កោះកុង ព្រះ​សីហ​នុ ពោធិសាត់​(​តំបន់​វាល​វែង​) កំពង់ចាម​(​ចំការលើ​ស្ទឹង​ត្រង់​) ត្បូងឃ្មុំ រួម​និង​ខេត្តព្រះវិហារ​ក៏​មានការ​ដាំ​ដុះ​ទុរេន​ច្រើន​ផង​ដែរ​។​អីចឹង​តំបន់​ដែល​ផ្តល់​អំណោយផល​ដាំ​ទុរេន យើង​មាន​ច្រើន​។​ខ្ញុំ​គិត​ថា​យើង​ត្រូវ​ដាក់​ចូល​ក្នុង​កម្មវិធី​ជាតិ​មួយ គាំំ​ទ្រ​ដល់​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​នៃ​ការ​ដាំ​ដុះ​ផ្លែ​ទុរេន​។

បើ​តាម​បណ្ឌិត​កសិកម្ម បើ​កម្ពុជា​អាច​ផលិត​ទុរេន​បាន​រហូត​ដល់​១​លាន​តោន​ចន្លោះ​ពី​៥​ទៅ​១០​ឆ្នាំ​ទៀត អាច​ឱ្យ​កម្ពុជា​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ជាតិ ហើយ​អាច​កាត់​បន្ថយ​ការ​នាំ​ចូល​បាន​ទាំងអស់ ហើយ​ដល់​ពេល​នោះ​យើង​ត្រូវ​តែ​នាំ​ចេញ​អាច​នឹង​ជួប​បញ្ហា​ទីផ្សារ ព្រោះ​សព្វថ្ងៃ​ថៃ​គេ​ផលិត​រួច​ហើយ​១​លាន​តោន​ហើយ​ថៃ​សម្រុក​ដាំ​ទុរេន​សំបើម​ណាស់ ។​

ផ្លែ​ទុរេន​របស់​ថៃ ពី​៧០​ទៅ​៨០%​នាំ​ចេញ​ទៅ​ប្រទេស​ចិន ហើយ​បើ​ទោះបី​ជួប​វិបត្តិ​ជំ​ងឹ​កូ​វី​ដ​១៩​ក៏​ដោយ ការ​នាំ​ចូល​ទុរេន​របស់​ចិ​នៅ​តែ​មាន​ច្រើន ហើយ​ពេល​ចប់​ជំងឺ​កូ​វី​ដ​១៩​នេះ​ទៅ ខ្ញុំ​គិត​ថា​ប្រទេស​នៅ​តំបន់​អាស៊ី​ដូច​ជា​ចិន កូរ៉េ ជប៉ុន​គាត់​ត្រូវការ​ទុរេន​ច្រើន អីចឹង​យើង​ត្រូវ​ត្រៀម​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ