ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្មករ​២នាក់ជួបគ្រោះអកុសលត្រង់ចំណុច​ផ្លូវ​កោង​មុខ​សាលា​បំពេញ​វិជ្ជាជីវៈ​ខេត្តកំពង់ឆ្នាំង

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​2​នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ជិះ​​ម៉ូតូ​​​​មួយគ្រឿង​យ៉ាង​លឿន​

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​2​នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម ​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ជិះ​​ម៉ូតូ​​​​មួយគ្រឿង​ក្នុង​ល្បឿន​​លឿន ​លុះដល់​ផ្លូវ​កោង​ ក៏​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ការពារ​សុវត្ថិភាពតាម​ដងផ្លូវ​តែម្តង​ ។

​ហេតុការណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​11​និង​30​នាទី​យប់​ថ្ងៃ​ទី​16 ខែឧសភា​ ឆ្នាំ​2021 នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​5 ត្រង់​ចំណុច​ផ្លូវ​កោង​មុខ​សាលា​បំពេញវិជ្ជា​រៀបរយ ខេត្តកំពង់ឆ្នាំង​ចន្លោះ​គីឡូម៉ែត្រ​លេខ89​និង​90 ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ​ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​​ទាំង​​​២នាក់​ខាងលើ ក្នុងនោះ​ម្នាក់​ឈ្មោះ ជិន ភា​រុណ ភេទប្រុស អាយុ​27​ឆ្នាំ​ មុខរ​បរជា​កម្មករ​នៅ​រាជធានី​ភ្នំពេញ ជា​អ្នកបើកបរ​ម៉ូតូ ​មានស្រុក​កំណើត​នៅ​ភូមិ​ត្របែក ឃុំ​ត្រងិល ស្រុក​កំពង់លែង តែ​បានមក​​រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ​និងម្នាក់ទៀត​​ឈ្មោះ ឆ​យ សាន ភេទប្រុស អាយុ​22​ឆ្នាំ​ មុខរ​បរជា​កម្មករ​នៅ​រាជធានី​ភ្នំពេញ ជាអ្នករួមដំណើរ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង តែ​​បានមក​រស់នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង​ ខេត្តកំពង់ឆ្នាំង ជាមួយ​ជន​រង​គ្រោះ ។ ជន​រង​គ្រោះ​ទាំង2​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា​ឌូ​ក ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1d-4888 ។​

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះទាំង​​២នាក់បានជិះម៉ូតូ​​មួយគ្រឿង ធ្វើដំណើរ​​ពី​ទិស​ខាងត្បូង​មក​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​បើកបរ​ម៉ូតូ​​ក្នុង​ល្បឿន​លឿន​បត់​មិន​ទាន់ ក៏​ជ្រុល​ទៅ​បុក​នឹង​ខឿន​ចិញ្ចើម​ផ្លូវ ហើយ​ជ្រុល​ទៅ​បុក​នឹង​បង្គោល​ការពារ​សុវត្ថិភាព​តាម​ផ្លូវ​ បណ្ដាល​ឲ្យ​ស្លា.ប់​ទាំង​២​នាក់​តែម្តង​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​យក​ម៉ូតូ​ទៅ​រក្សា​ទុក​ជូន​ រង់ចាំ​ប្រគល់ជូនក្រុមគ្រួសារ​សាច់ញាតិរបស់​ជន​រង​គ្រោះវិញ ​ចំណែក​ស.ព​ជន​រង​គ្រោះ​ទាំង២នាក់​​ត្រូវ​បាន​ក្រុម​គ្រួសារ​មកទទួល​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ