ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងប៉ូលិសអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សួន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតចិន បានធ្វើការចុះឆែកឆេរ និងត្រួតពិនិត្យ ក្នុងភូមិគ្រឹះមួយកន្លែងក្បែរសណ្ឋាគារសុខា ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដោយសង្ស័យថា មានលាក់ជនជាតិចិនខុសច្បាប់ជាច្រើនរយនាក់ ។
ប្រតិបត្តិការនេះ ធ្វើឡើងនាវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ តុលា ២០១៥ ហើយរហូតមកទល់ម៉ោងនេះ គេរកឃើញជនជាតិចិនខុសច្បាប់ចំនួន៧៤នាក់ (ស្រី៩នាក់) ដោយកម្លាំងបានត្រៀមរថយន្តក្រុងចំនួន២គ្រឿង ដើម្បីដឹកជនជាតិចិនដែលអត់ច្បាប់នោះទៅកាន់រាជធានីភ្នំពេញ ដើម្បីបំពេញឯកសារបញ្ជូនទៅស្រុកកំណើតវិញ ។
គួរបញ្ជាក់ថា ការចុះឆែកឆេរនេះ គឺធ្វើ២កន្លែងក្នុងថ្ងៃតែមួយ តែដោយឡែកមួយកន្លែងទៀត គេនៅមិនទាន់ដឹងពីចំនួននៅឡើយ
ទេ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព









ចែករំលែកព័តមាននេះ