ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា​ដូច​តែ​គ្នា

8 ឆ្នាំ មុន

កន្លង​មក មេ​បក្ស​ប្រឆាំង​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ទាំង​ហិ.ង្សា និង​អហិ.ង្សា​ស្ទើរ​រាប់​មិន​អស់ ​នៅ​រាជធានី​ភ្នំពេញ ។ ត្រូវ​តែ​ហ៊ាន​និយាយ​ពិត​…​ និយាយ​ត្រង់​…​ បាតុកម្ម​តូច​-​ធំ​ទាំងឡាយ​របស់បក្ស​ប្រឆាំង ពេល​ខ្លះ​ធ្វើ​ដោយ​សេរី​…​

កន្លង​មក មេ​បក្ស​ប្រឆាំង​បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ទាំង​ហិង្សា និង​អហិង្សា​ស្ទើរ​រាប់​មិន​អស់ ​នៅ​រាជធានី​ភ្នំពេញ ។ ត្រូវ​តែ​ហ៊ាន​និយាយ​ពិត​…​ និយាយ​ត្រង់​…​ បាតុកម្ម​តូច​-​ធំ​ទាំងឡាយ​របស់បក្ស​ប្រឆាំង ពេល​ខ្លះ​ធ្វើ​ដោយ​សេរី​…​ ពេល​ខ្លះ​ទទួល​ការ​បង្ក្រាប​គ្មាន​ប្រណី​ ក៏​មាន​រាប់​មិន​អស់​ដែរ​… ​ព្រោះ​កុំឱ្យ​ថ្លើមធំ​ពេក​… ​ចំពោះ​មុខ​បក្ស​កាន់​អំណាច​… ​ឬ​បក្ស​ឈ្នះ​ឆ្នោត ។

ទំនង​ប្រហែលជា​ទ្រាំង​លែង​បាន​ហើយ​… ​ឯង​តូច ឯង​ចាញ់​… ​ហ៊ាន​ប្រើ​កម្លាំង​គ្រប់​ទិស​ទី​ប្រឆាំង​ដោយ​អត់​ក្រែង​…​ ចាំ​មើល​អញ​សង​វិញ តើ​ក្រែង​ដែរ​ឬ​អត់ ?
សង្ស័យ​ចង់​សម្តែង​នូវ​អំណាច​… នូវ​មហា​កម្លាំង​ ដែល​មាន​កន្លង​មក ទប់ទល់​ជាមួយ​បក្ស​ទំនើង​… ​បាតុកម្ម​ធំ​មួយ​បាន​កើតឡើង​…​ ទំនង​យល់ថា ជា​បាតុកម្មអហិង្សា​…​ ជា​បាតុកម្ម​គ្រាន់តែ​សម្តែង​មតិ​ដេញ​មេ​បក្ស​មួយ​ដែល​ថ្លើមពាសមេឃ​ប៉ុណ្ណោះ​…​ ដឹង​អី​បែរជា​ក្លាយទៅ​ជា​«​ហិង្សា​» ចង់​ធ្ងន់​ជាង​បាតុកម្ម​របស់​បក្ស​ដែល​គ្មាន​អំណាច​រាប់​ដង​មិន​អស់ ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ បក្ស​ប្រឆាំង​ដែល​ធ្វើ​បាតុកម្ម​ប្រើ​ហិង្សា​… ​មិន​ដែល​ឮ​…​ មិន​ដែល​សម្តែង​នូវ​ពាក្យ​ណាមួយ​ថា «​សោកស្តាយ​» ​សោះឡើយ ។ អា​មិន​ដែល​ប្រើ​ពាក្យ​«​សោកស្តាយ​»​បាន​ន័យ​ថា មិន​មាន​«​វិប្បដិសារី​»​សោះ​ នៅ​ចំពោះ​មុខ​ នៃ​អំពើ​ហិង្សា ។

ចំណែក​បក្ស​កាន់​អំណាច ដែល​គេ​ដឹង​ឮ​ថា បាន​បង្កើត​ឱ្យ​មាន​បាតុកម្ម​ធំ​មួយ ​ទាមទារ​ដក​អនុប្រធាន​ទី​១​រដ្ឋសភា​មក​ពី​បក្ស​ប្រឆាំង​… ​ឬ​បក្ស​ថ្លើមធំ​… ​បាន​ប្រព្រឹត្តទៅ «​អហិង្សា​» ​ពេញ​មួយ​ព្រឹក ដោយ​រលូន ​អត់​មាន​រំខាន​ដល់​សមត្ថកិច្ច​មាន​អំណាច​ឡើយ ។ លុះ​មក​ដល់​ចុងកន្ទុយ​នៃ​បាតុកម្ម​… ​ស្រាប់តែ​ហិង្សា​បាន​ផ្ទុះ​ឡើង ធ្វើ
ឱ្យ​តំណាងរាស្ត្រ​២​នាក់​ស្ទើរ​ស្លាប់ ស្ទើរ​រស់… ​។ គ្រាន់បើ​ដែរ​… ​ប្រមុខ​ដឹកនាំ​ប្រទេស ជាប្រមុខ​បក្ស​កាន់​អំណាច​… ​បាន​បញ្ចេញ​នូវ​ប្រតិកម្ម​ភ្លាម​ៗ…​ សម្តែង​នូវ​ការ​សោកស្តាយ​…​ និង​ប្រកាស​ឱ្យ​ចាប់ខ្លួន​ជន​ដៃដល់​ដែល​ជន​ទំនើង​ហ៊ាន​ប្រើ​«​ហិង្សា​» ។

បើ​និយាយ​កុំ​ពិចារណា​វែង​ឆ្ងាយ​…​ និយាយ​របៀប​«​អ្នកលេង​»… ​និយាយ​របៀប​«​អ្នក​ណា​ខ្លាំង អ្នក​ហ្នឹង​ឈ្នះ​»​ គឺ​វា​ដូច​តែ​គ្នា​ទេ !!
                       អា​ឡេវ