ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃបានបញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៣៥នាក់ ក្នុងចំណោមជាច្រើនទៀតតាមរថយន្តទ្រុង១គ្រឿងកាលពីល្ងាចថ្ងៃទី៣០ តុលា ២០១៥ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយក្រុមពលករទាំងនោះអះអាងថា ចាញ់បោកមេខ្យល់នាំទៅកាប់ឈើគ្រញូងលើទឹកដីថៃ ។ តែផ្ទុយទៅវិញ ពលករមួយចំនួនជាមុខដដែលៗ ដោយដឹងហើយនៅតែបំពាន ។
ពលករទាំង៣៥នាក់ខាងលើ ជាអ្នកស្រុកត្បែងមានជ័យ ខេត្តព្រះវិហា បានអះអាងថា បានចេញពីកម្ពុជាតាមច្រករបៀងមួយក្នុងស្រុកស្វាយចេក តាមរយៈបុរសម្នាក់ជាថៅកែទិញឈើគ្រញូងនៅក្រុងប៉ោយប៉ែត ។ ពលករបន្តថា ទើបទៅដល់លើខ្នងភ្នំមួយ ក្នុងខេត្តស្រះកែវ មិនទាន់ទាំងបានកាប់ឈើគ្រញូងផង ស្រាប់តែត្រូវសមត្ថកិច្ចថៃដេញបាញ់នាំគ្នារត់ប្រសាច និងខ្លះត្រូវគេចាប់បាន។ ក្រោយរត់ចុះពីភ្នំត្រឡប់មកស្រុក ក៏ត្រូវសមត្ថកិច្ចថៃចាប់ដឹកតាមរថយន្តទ្រុងត្រឡប់តែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ