ដល់​.​ក​! ស្ទាក់​ចាប់​បាន​ឈ្មួញ​ម្នាក់​ដឹក​ថ្នាំ​ជិត​៧​គីឡូក្រាម​នៅ​ក្បែរ​ផ្សារ​អូរ​ឬ​ស្សី – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ស្ទាក់​ចាប់​បាន​ឈ្មួញ​ម្នាក់​ដឹក​ថ្នាំ​ជិត​៧​គីឡូក្រាម​នៅ​ក្បែរ​ផ្សារ​អូរ​ឬ​ស្សី

4 អាទិត្យ មុន
  • Phnom Penh

ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​ចិន​ម្នាក់ និង​ថ្នាំ​ញៀន​ជិត​៧​គីឡូក្រាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បង្ក្រាប​នៅ​ជិត​ផ្សារ​អូរ​ឬ​ស្សី ក្នុង​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​ចិន​ម្នាក់ និង​ថ្នាំ​ញៀន​ជិត​៧​គីឡូក្រាម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បង្ក្រាប​នៅ​ជិត​ផ្សារ​អូរ​ឬ​ស្សី ក្នុង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២១ ។

ករណី​ខាងលើ​នេះ សមត្ថកិច្ច​បាន​អនុវត្ត​តាម​បញ្ជា​ពី​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​ឯកឧត្តម​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដោយ​មានការ​សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ផង​ដែរ ។

ឈ្មួញ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នេះ​មានឈ្មោះ ហ្វា​ន អ៊ី (FAN YI) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​ចិន ស្រុក​កំណើត​នៅ​ប្រទេស​ចិន និង​ស្នាក់​នៅផ្ទះ​ជួល​លេខ​៤៨២BIS ផ្លូវ​ទ​ន្ល​មេគង្គ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

Picture

លោក​ឧត្តមសេនីយ៍ ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃខែ​ខាងលើ​នវ កម្លាំង​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សាន សុ​ទ្ធី នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក ជាវ វ​ណ្ណា នាយការិយាល័យ​ទី​៥ ក្រោម​ការ​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​តាម​ផ្លូវគោក​ដោយ​ខុសច្បាប់ នៅ​ចំណុច​បេនឡាន​អូរ​ឬ​ស្សី ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា និង​បន្ត​ឆែកឆេរ​លំនៅ​ដ្ឋា​ន ផ្ទះ​លេខ​៤៨២BIS ផ្លូវ​ទ​ន្ល​មេគង្គ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​ឃាត់ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន និង​ដកហូត​ថ្នាំ​ញៀន​ជិត​៧​គីឡូក្រាម ក្នុង​នោះ​មាន ៖ ១.​សារធាតុ​ញៀន​ប្រភេទ អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់​៩៧១.៧៧ ក្រាម (​លាក់​បង្កប់​ក្នុង​ជើង​កង្ហារ​បញ្ឈរ​), ២.​សារធាតុ​ញៀន​ប្រភេទ កេ​តា​មីន (Ketamine) ទម្ងន់ ៥​គីឡូ ៥៧៨.៩៥​ក្រាម​, ៣. សារធាតុ​ញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន​(ICE) ៩៣.១៩ ក្រាម​។ ក្នុង​នោះ​ក៏​មាន​ដកហូត​សារធាតុ​ផ្សំ (​មិន​ច្បាស់​ប្រភេទ​) ១២​គីឡូ ៤៤០ ក្រាម និង​១០​កំប៉ុង ស្មើនឹង​១​គីឡូក្រាម​ផង​ដែរ ។

លោក ឡឹ​ក វណ្ណៈ បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ បាន​ឆ្លងកាត់​ការ​យក​សំណាក​ធ្វើ Rapid Test ដើម្បី​ស្វែងរក​ជំងឺ​កូ​វី​ដ​.១៩ លទ្ធផល​គឺ​អវិជ្ជមាន ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​ចាប់​មុខសញ្ញា​ដែល​កំពុង​រត់គេច​ខ្លួន និង​បន្ត​សហការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ស្រាវជ្រាវ បង្ក្រាប​មុខសញ្ញា​ដែល​ជា​អ្នក​រង់ចាំ​ទទួលបញ្ញើរ​ផង​ដែរ ។ ចំណែក​ជនសង្ស័យ​វិញ ក៏​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕