ខេត្តសៀមរាប ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក្រុមការងារពិសេស ដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម បានចុះបង្ក្រាបយានយន្តធុនធ្ងន់ដឹកលើសទម្ងន់កម្រិតកំណត់នៅចំណុចផ្លូវជាតិលេខ៦៤ គីឡូម៉ែត្រលេខ៤១ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយបានត្រួតពិនិត្យយានយន្តចំនួន ៤គ្រឿង ក្នុងនោះផ្ទុកលើសទម្ងន់ចំនួន២គ្រឿង ដោយលើសទម្ងន់ចំនួន ២១តោន ដូចគ្នា ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមក្រើនរម្លឹកដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់ ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមគោរពច្បាប់ និងគោរពតម្រាយផ្លូវអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើង ដែលក្រសួងបានណែនាំឱ្យបានត្រឹមត្រូវ។
ក្រុមការងារចល័ត នឹងបន្តចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ ៕






ចែករំលែកព័តមាននេះ