ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលខេត្ត បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងផ្តល់ទីកន្លែងឱ្យប្រើប្រាស់គ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៨នាក់ កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី២៩ តុលា ២០១៥ ស្ថិតនៅចំណុចក្រុមទី២៥ ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់ ១-ទូច ហេង ភេទប្រុស អាយុ៣១ឆ្នាំ (ជាមេខ្លោង និងជាម្ចាស់ទីតាំង) មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ២-ឈ្មោះស៊ីម វី ភេទប្រុស អាយុ២៤ឆ្នាំ ៣-ឈ្មោះគឹម ម៉េងលី ហៅយ៉ុង អាយុ១៨ឆ្នាំ ៤-ឈ្មោះអ៊ឹង ចាន់ធឿន ភេទប្រុស អាយុ៣៦ឆ្នាំ ៥-ឈ្មោះផាន សារី ហៅអាជី ភេទស្រី អាយុ១៧ឆ្នាំ ៦-ឈ្មោះខេន លីដា ភេទស្រី អាយុ១៨ឆ្នាំ ៧-ឈ្មោះគង់ ចាន់ឌឿន ភេទស្រី អាយុ២៨ឆ្នាំ និង៨-ឈ្មោះសុខ លីដា ភេទស្រី អាយុ២៩ឆ្នាំ ។
វត្ថុតាងដែលរឹបអូសបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន៣ថង់តូច ទម្ងន់០,៤៨ក្រាម, ដបកែច្នៃសម្រាប់ជក់ថ្នាំញៀន១, ថង់សម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន, ដែកកេះ៤ និងសម្ភារសម្រាប់ជក់ថ្នាំញៀនមួយចំនួន , ទូរស័ព្ទដៃស៊េរីចាស់១គ្រឿង ។
ចែករំលែកព័តមាននេះ