ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លៀស​អ្នកទោស​នារី​ជិត​១៥០​នាក់ ពី​ពន្ធនាគារ​ខេត្ត​​ព្រះ​សីហ​នុ ទៅ​ពន្ធនាគារ​ខេត្តកំពត ក្រោយ​រក​ឃើញ​មាន​អ្នក​វិជ្ជមាន​ក្នុង​ពន្ធនាគារ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ទទួល​បានឱ្យ​ដឹង​ថា មាន​អ្នកទោស​ជា​ស្រី​ៗ​ចំនួន​១៤៦​នាក់​ត្រូវ​បាន​បញ្ជូន​ចេញពី​ពន្ធនា​គារ​ខេត្ត​ព្រះ​សីហ​នុ ផ្ទេរ​ទៅ​ពន្ធនាគារ​ខេត្តកំពត ជា​បណ្តោះអាសន្ន ក្រោយ​ពី​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ក្នុង​ពន្ធនា​គារ ។ យ៉ាងណាមិញ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​ទទួល​បានឱ្យ​ដឹង​ថា មាន​អ្នកទោស​ជា​ស្រី​ៗ​ចំនួន​១៤៦​នាក់​ត្រូវ​បាន​បញ្ជូន​ចេញពី​ពន្ធនា​គារ​ខេត្ត​ព្រះ​សីហ​នុ ផ្ទេរ​ទៅ​ពន្ធនាគារ​ខេត្តកំពត ជា​បណ្តោះអាសន្ន ក្រោយ​ពី​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ក្នុង​ពន្ធនា​គារ ។

យ៉ាងណាមិញ ស្ត្រី​អ្នក​ជាប់​ឃុំ​ទាំង ១៤៦ នាក់​នោះ ត្រូវ​បាន​ផ្ទេរ​ទៅ​ពន្ធនាគារ​ខេត្តកំពត​ជា​បណ្តោះអាសន្ន ក្រោយ​លទ្ធផល​តេស្ត គឺ​អវិជ្ជមាន​កូ​វី​ដ​-១៩ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ឱ្យ​ដឹង​ថា ពិតជា​មានការ​ជម្លៀស​អ្នកទោស​ជានា​រី​ជិត ១៥០ ពី​ពន្ធនាគារ​ខេត្ត​ព្រះ​សីហ​នុ ទៅ​ផ្ញើ​នៅ​ពន្ធនាគារ​ខេត្តកំពត ពិត​មែន គឺ​តាំងពី​ថ្ងៃ​១០ ខែឧសភា ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​១៣.៣០ ចេញពី​ខេត្ត​ព្រះ​សីហ​នុ ទៅ​ផ្ញើ​ទុក​នៅ​ពន្ធនាគារ​ខេត្តកំពត។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បន្ត​ថា «​បាទ មាន​ស្រី ១៤៦ នាក់ យក​ទៅ​ផ្ញើ​នៅ​កំពត ដើម្បី​កុំឱ្យ​ឆ្លង​កូ​វី​ដ ដោយសារ​នៅ​ពន្ធនាគារ​យើង​នេះ វា​មាន​អ្នក​វិជ្ជមាន​នៅ​ក្នុង​ហ្នឹង អ៊ីចឹង​ទេ ឯកឧត្តម​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ផ្ទេរ​ទៅ​ផ្ញើ​នៅ​ខេត្តកំពត មាន ១៤៦ នាក់​សុទ្ធតែ​ស្រី​ៗ​ទេ ជា​អ្នក​អវិជ្ជមាន (​កូ​វី​ដ​)» ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងចំនួនអ្ន​កទោស ឬអ្នកធ្វើការនៅពន្ធនាគារខេត្តព្រះសីហនុប៉ុន្មាននាក់រកឃើញកើតកូវីដ-១៩ នៅមិទាន់អាចបញ្ជាក់នៅឡើយនោះទេ ។

សូមរម្លឹកថា រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញលទ្ធផលនៃការវិភាគវត្ថុសំណាក​រកមេរោគ​កូវីដ១៩ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ១៩ថ្មី ដែលជាករណី​ឆ្លងនៅក្នុងសហគមន៍ ចំនួន ១២៦នាក់។ អ្នកវិជ្ជមានជំងឺកូវីដ១៩ ទាំង ១២៦នាក់ គឺជាបុគ្គលិក​កម្មកររោងចក្រ​ អាជីវករ និងក្រុមគ្រួសារ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ និងជនជាប់ឃុំ​ឃាំង នៅពន្ធនាគារខេត្ត។

ក្នុងបញ្ជីអត្តសញ្ញាណរបស់អ្នកឆ្លងកូវីដ១៩ ទាំង ១២៦នាក់ គឺមានអ្នកជាប់ឃុំឃាំង ៣៤នាក់ ហើយ​ក្នុងនោះ ៤នាក់ ជាជនជាតិចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ