បញ្ហា​ជនអនាថា​ក្នុង​ក្រុង​តា​ខ្មៅ ហាក់​កំរើក​ឡើង​វិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ជនអនាថា​ក្នុង​ក្រុង​តា​ខ្មៅ ហាក់​កំរើក​ឡើង​វិញ

4 អាទិត្យ មុន
  • Kandal

អ្នក​ធ្វើ​ដំណើរ​តាម​សួនច្បារ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ នេះ ថា ជនអនាថា​ជា​ច្រើន​នាក់​ចាប់ផ្តើម​មាន​វត្ត​មាននៅ​តាម​សួនច្បារ ដោយ​មាន

ខេត្តកណ្តាល ៖ អ្នក​ធ្វើ​ដំណើរ​តាម​សួនច្បារ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២១ នេះ ថា ជនអនាថា​ជា​ច្រើន​នាក់​ចាប់ផ្តើម​មាន​វត្ត​មាននៅ​តាម​សួនច្បារ ដោយ​មាន​មនុស្ស​ចាស់ ក្មេង ដោយ​បាន​ដើរ ដេក និង​សង់​តូប សង់រោង ពាស​វាល ពាស​កាល យ៉ាង​អនាធិបតេយ្យ ។

Picture

អ្នក​ធ្វើ​ដំណើរ​ដដែល​បន្ត​ថា ជា​ពិសេស ពួក​គេ​តែងតែ​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្បែរ​សួនច្បារ ធ្វើ​អោយ​ពលរដ្ឋ​ដែល​ទៅ​ហាត់ប្រាណ​នៅ​ទីនោះ ខ្លាចញញើត ថែម​ទៀត​ផង ។ អ្វី​ដែល​បារម្ភ​ថែម​ទៀត​នោះ គឺ​បើសិនជា​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ​១៩​នោះ វា​ងាយ​នឹង​រីក​រាលដាល ។

Picture

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ អ្នក​សារព័ត៌​មានបាន​ទំនាក់ទំនង​ទៅ​កាន់​លោក នូ សុវណ្ណ​រ៉ា អភិបាលក្រុង​តា​ខ្មៅ ដើម្បី​សុំ​បញ្ជាក់​អំពី​ដំណោះស្រាយ​បញ្ហា​នេះ ជា​ច្រើន​លើក តែ​លោក​មិន​ទទួល​ទូរស័ព្ទ​ឡើយ ។ ដោយឡែក លោក គង់ សោ​ភ័​ណ្ឌ អភិបាល​ខេត្តកណ្តាល​វិញ ដែល​ជា​ថ្នាក់លើ​លោក នូ សុវណ្ណ​រ៉ា , អ្នក​សារព័ត៌មាន ទូរស័ព្ទ​ចូល​តែង​លើក​គ្រប់ពេល ទោះ​លោក​ឆ្លើយ​ខ្លី​ថា «​ជាប់រវល់​» ។

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture