រាជធានីភ្នំពេញ ៖ កាលពី១ម៉ោងមុននេះ លោក កឹម សុខា បានប្រកាសនៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកថា «នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ លោកប្រធាន សម រង្ស៊ី និងខ្ញុំ កឹម សុខា ក្នុងនាមជា ប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិ បានពិភាក្សាគ្នា និងបានឯកភាពគ្នាហើយថា គណបក្សសង្គ្រោះជាតិ មិនស្នើបេក្ខជន អនុប្រធានទី១ រដ្ឋសភាថ្មីជំនួស ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងរំលោភលើកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំងពីរនោះឡើយ» ។
ការប្រកាសបែបនេះធ្វើឡើងបន្ទាប់ពីកាលពីរសៀលថ្ងៃមិញនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចេញលិខិតមួយច្បាប់ផ្ញើជូន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យបញ្ជូនបេក្ខជនជាអនុប្រធានទី១ នៃរដ្ឋសភា នីតិកាលទី៥ ដើម្បីឲ្យរដ្ឋសភារៀបចំការបោះឆ្នោតជ្រើសតាំងជំនួសលោក កឹម សុខា ដែលត្រូវបានបោះឆ្នោតដកតំណែង ។



ចែករំលែកព័តមាននេះ