រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នាវេលាម៉ោង០៤រសៀលថ្ងៃទី៣០ តុលា ២០១៥ នេះ កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀននៃក្រសួងផ្ទៃចំនួន២០នាក់ បានធ្វើការចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្នុងចំណោម២នាក់ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកម្សាន្តម៉ុងឌីយ៉ាល់ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ទោះបីជាយ៉ាងណា ជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយចាប់បានភ្លាម ត្រូវកម្លាំងរុញចូលរថយន្តភ្លាម ហាក់ដូចជាមិនចង់ឱ្យអ្នកយកព័ត៌មានដឹងនោះឡើយ ។ បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ