ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ដោយយោងតាមដីការបស់តុលាការ កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី៣០ តុលា ២០១៥ ស្ថិតនៅចំណុចភូមិព្រែកទំនប់ ឃុំឆ្នាលមាន់ ស្រុកគាស់ក្រឡ ពាក់ព័ន្ធពីបទប្លន់ប្រដាប់អាវុធកាលពីថ្ងៃទី០៦ សីហា ២០១៥ កន្លងមក ដោយបានគេចខ្លួន ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះសៀម ស៊ុយ អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ។ ការចាប់ខ្លួននេះ គឺយោងតាមដីកាលេខ៣៣៩ ចុះថ្ងៃទី១៤ តុលា ២០១៥ ដោយលោកស្រីចៅក្រមស៊ើបសួរ យិច ឈាណាវី ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ