ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៣និង២០នាទីរសៀលនេះ​ ជំនួបរវាង​លោក ហោ ណាំហុង​និងអង្គទូតទំាងអស់​ប្រចំាកម្ពុជាបានបញ្ចប់

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​​​កោះសន្តិភាពបានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​​នៅវេលាម៉ោង៣និង២០នាទី​​រសៀលថ្ងៃសុក្រនេះ​ ជំនួបរវាង​លោក​ឧបនាយក​​​រដ្ឋមន្រ្តី ​ហោ ណាំហុង ​ ​រដ្ឋមន្រ្តីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិនិង​មន្រ្តីអង្គទូត​ទំាងអស់​ប្រចំា​កម្ពុជា​ ​ដើម្បីពន្យល់លើកឡើង​ពី​ការវិវត្តចុង​ក្រោយនៃនយោបាយថ្មីៗនៅ​កម្ពុជា​ ដែលផ្តោត​សំខាន់​ទៅនឹងការដកតំណែង​លោក កឹម សុខា​ ​ចេញពីអនុប្រធានទី១រដ្ឋសភា ​​ការធ្វើបាតុកម្ម​​និងអំពើហិង្សាលើអ្នកតំណាង​រាស្រ្ត​​​កាលពីថ្ងៃទី២៦​​ តុលា ​២០១៥​នោះ​បានបិទបញ្ចប់ហើយ ។

ព័ត៌មានលម្អិតនឹង​​មានផ្សាយជូន​នៅ​លើសារព័ត៌មានកោះសន្តិភាព ៕