រាជធានីភ្នំពេញ ៖ តុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៣០ តុលា ២០១៥នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសលោកតាំង សុខងឺ អតីតមន្ត្រីក្រសួងការបរទេសកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងប្រទេសប្រ៊ុយណេ ពីបទក្លែងឯកសារសាធារណៈ តែក្នុងពេលប្រកាសនេះតុលាការបានកែប្រែពីបទចោទក្លែងឯកសារសាធារណៈទៅជាបទប្រើប្រាស់ឯកសារក្លែង ដោយដាក់ពន្ធនាគារចំនួន៣ឆ្នាំ តែអនុវត្ត២ឆ្នាំ ។
ក្នុងសំណុំរឿងនេះមានជនជាប់ចោទចំនួន៥នាក់ តែ៤នាក់ទៀតកាត់កំបាំងមុខ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ បានជំនុំជម្រះអតីតមន្ត្រីទូតកម្ពុជាប្រចាំនៅវៀតណាម និងប្រ៊ុយណេលោក តាំង សុខងឺ ពីបទក្លែងឯកសារសាធារណៈ តែតុលាការលើកពេលប្រកាសសាលក្រមថ្ងៃទី៥ កញ្ញា ២០១៥។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើកអង្គសេចក្តីជនជាប់ចោទលោក តាំងសុខងី អាយុ៣៩ឆ្នាំ អតីតប្រធានការិយាល័យនៃនាយកដ្ឋានផែនការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីព្រឹកថ្ងៃទី១៧ សីហា ២០១៥៕
ចែករំលែកព័តមាននេះ