ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូករស់​២​រថយន្ត​នាំ​ចូល​ពី​ថៃ​តាម​ច្រក​ចាំយាម​មន្ត្រី​កាំកុងត្រូល​ថា មានច្បាប់​

10 ឆ្នាំ មុន

ខេត្តកោះកុង ៖ កាលពី​វេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ២០១៥ មាន​រថយន្ត​ថៃ​ដឹក​ជ្រូ​ក​​រស់​ចូល​​តាម​ច្រក​ទ្វារ​​អន្តរ​ជាតិ​ចាំ​យាម​​ចំនួន​២​រថយន្ត ដែល​រថយន្ត​នីមួយ​ៗ ​មាន​ដាក់​ជ្រូក​ត្រួត​លើ​គ្នា​ចំនួន​៣​ជាន់ ហើយ​បើ​តាម​ការ​អះអាង​ពី​សមត្ថកិច្ច​ច្រក​ទ្វារ​ព្រំដែន​​បញ្ជាក់​ថា ជ្រូ​ក​សាច់​ទាំងនេះ ត្រូវ​បាន​គេ​នាំ​ចូល​ពី​ប្រទេស​ថៃ ​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ។

លោក​ជា នី ប្រធាន​ស្នាក់​ការ​កាំកុងត្រូល​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុននាំ​ជ្រូ​ក​រស់​ខាងលើ​នេះ ឈ្មោះ​លី គី​ម​ហ្គេ​ច ខូ​អិ​ល​ធី​ធ​ឌី (Ly Kimguech Co.,Ltd) និង​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ចុះ​ថ្ងៃ​ទី​០៨ តុលា ២០១៥ ចុះហត្ថលេខា​ដោយ​លោក​អគ្គលេខាធិការ ​ឡោ រស្មី ក្រសួងពាណិជ្ជកម្ម លោក​អ៊ុ​ក ប្រជា រដ្ឋលេខាធិការ​,  គយ រដ្ឋាករ​ដោយ​យ​អគ្គនាយករង​បណ្ឌិត ​ប៉ែន សំអាត និង​នាយកដ្ឋាន​​ផលិតកម្ម និង​បសុព្យាបាល ដោយ​លោក​តាន់ ផា​ន់​ណា​រ៉ា ថ្ងៃ​ទី​២៧ តុលា ២០១៥ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ក្រុមហ៊ុន​ខាងលើ ត្រូវ​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រុ​ករស់​លើ​ប្រទេស​ថៃ ទៅ​កាន់​រាជធានី​ភ្នំពេញ​ចំនួន​២៥០​ក្បាល​ក្នុង​មួយ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៩ តុលា ដល់​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៥ ។ ជ្រូក​ទាំងនេះ ត្រូវ​បាន​ដឹក​ចូល​មណ្ឌល​សត្វឃាដ​ទីរួមខេត្ត​កោះកុង ទើប​មានការ​ផ្ទេរ​ចេញពី​រថយន្ត​ថៃ​ដាក់​ចូល​រថយន្ត​ខ្មែរ ដឹក​ទៅ​កាន់​រាជធានី​ភ្នំពេញ​តែ​ម្តង ។

ទោះបីជា​យ៉ាងណា ការ​នាំ​ចូល​ជ្រូ​ក​រស់​ចូល​ពី​ប្រទេស​ថៃ​ តាម​ច្រក​ទ្វារ​ចាំ​យាម​ពេល​​នេះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ជា​ទូទៅ​ពី​ប្រជា​ពល​រដ្ឋ ក៏​ដូច​ជា​មន្ត្រីរាជការ ។ ទោះបីជា​មានច្បាប់​អនុញ្ញាត​ក៏​ដោយ ព្រោះ​មុខទំនិញ​មួយ​នេះ​កន្លង​មក ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​​ជា​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ឡើយ ។