រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានបង្ហើបឲ្យដឹងថា នៅម៉ោង៣រសៀលថ្ងៃទី៣០ តុលា ២០១៥នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណំាហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញឯកអគ្គរាជទូត រដ្ឋទូតទំាងអស់ប្រចំាកម្ពុជាមកកាន់ទីស្តីការក្រសួងការបរទេស ដើម្បីពន្យល់ពីមូលហេតុនៃការដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភា និង ការវិវត្តចិងក្រោយនៃស្ថានការណ៍នយោបាយនៅកម្ពុជា ។
យ៉ាងណាក៍ដោយអ្នកនំាពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី មិនអាចសុំការបញ្ជាក់បន្ថែមបានទេនៅវេលាថ្ងៃត្រង់ថ្ងៃសុក្រនេះ ដោយទូរស័ព្ទរបស់លោកទទួលការហៅចូលជាច្រើនលើក តែពុំមានអ្នកលើកទទួល ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ