ខេត្តបន្ទាយមានជ័យ ៖ គណៈក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមរំលេកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព លោក ប៉ុក សាលុយ សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណភាពដោយជំងឺគាំងបេះ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៩ តុលា ២០១៥ នៅមន្ទីរពេទ្យខេត្តបូរីរ៉ាំ ប្រទេសថៃ ត្រូវបានក្រុមគ្រួសារដឹកមករៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិគោកស្វាយ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
សពលោក ប៉ុក សាលុយ នឹងត្រូវដង្ហែយកទៅបូជានៅវត្តនិវេសន៍ ស្ថិតក្នុងឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ ៕


ចែករំលែកព័តមាននេះ